ដំណើរទស្សនកិច្ចរបស់លោក Vo Van Thuong បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស បន្តអភិវឌ្ឍយ៉ាងវិជ្ជមានលើគ្រប់វិស័យ។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអង់គ្លេសនាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ១៩៧៣ ការជឿទុកចិត្តគ្នា និងការយល់ដឹងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការការងារ។ ជាពិសេស ក្រោយការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអង់គ្លេសក្នុងខែកញ្ញា ឆ្នាំ២០១០ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងទូលំទូលាយលើវិស័យផ្សេងៗ។ ក្រៅពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសទាំងពីររក្សានូវយន្តការសហប្រតិបត្តិការទ្វេភាគី។ នៅលើវេទិកាអន្តរជាតិ និងតំបន់ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាព។

leftcenterrightdel
នៅព្រឹកថ្ងៃទី ២៨ មេសា លោក Vo Van Thuong ទទួលជួបលោក Iain Frew ឯកអគ្គរដ្ឋទូត នៃព្រះរាជាណាចក្រអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ខណៈពេលដែលកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឯកទេសផ្សេងទៀតកំពុងត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺស្វាងនៃទំនាក់ទំនងវៀតណាម-អង់គ្លេស។ ការដែលភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅទីក្រុងឡុងដ៍ (ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០) ដោយឈរលើគោលការណ៍ទទួលមរតកពី FTA រវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ជាមួយនឹងការកែសម្រួលចាំបាច់បានបង្កើតមូលដ្ឋានគតិយុត្តិសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអង់គ្លេសនឹងឡើងដល់ប្រហែល ៦,៨៣៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងឆ្នាំ ២០២១។ ចំពោះវៀតណាម ចក្រភពអង់គ្លេសគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីនៅក្នុងទីផ្សារអឺរ៉ុប។ ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេសមានទូរសព្ទ-គ្រឿងបន្លាស់ វាយនភណ្ឌ ស្បែកជើង ដែកថែបគ្រប់ប្រភេទ កុំព្យូទ័រ គ្រាប់ស្វាយចន្ទី កាហ្វេ ម្រេច និងនាំចូលពីចក្រភពអង់គ្លេស នូវគ្រឿងម៉ាស៊ីន ឧបករណ៍ ឱសថ ផលិតផលគីមី វត្ថុធាតុដើមសម្រាប់វាយនភណ្ឌ ស្បែកជើង និងរថយន្ត។ល។

ទាក់ទិននឹងការវិនិយោគ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសចំនួន ២០ ដែលមាន FDI ច្រើនជាងគេនៅវៀតណាម ដោយផ្តោតលើវិស័យឧស្សាហកម្មកែច្នៃ ផលិតកម្ម អចលនទ្រព្យ ការជីកយករ៉ែ... ផ្ទុយទៅវិញ វៀតណាមមានគម្រោងវិនិយោគចំនួន ១៣ នៅចក្រភពអង់គ្លេស និង គម្រោងបង្កើនដើមទុនចំនួន ៣ ដែលមានដើមទុនសរុប ១៣.៩ លានដុល្លារ។

ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ចក្រភពអង់គ្លេស គឺជាម្ចាស់ជំនួយនាំមុខគេមួយរបស់វៀតណាម។ ទោះបីជាខ្លួនបានបញ្ឈប់ការផ្តល់ជំនួយអភិវឌ្ឍន៍ ODA តាំងពីឆ្នាំ ២០១៦ មកក៏ដោយ ក៏ចក្រភពអង់គ្លេសនៅតែជួយឧបត្ថម្ភវៀតណាមតាមរយៈមូលនិធិអភិវឌ្ឍន៍ដូចជា មូលនិធិវិបុលភាព មូលនិធិ Newton បន្តជួយវៀតណាមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ ពង្រឹងអភិបាលកិច្ចសាធារណៈ កែលម្អបរិយាកាសធុរកិច្ច កំណើនបៃតង ថាមពលកកើតឡើងវិញ ...

ក្នុងការអភិវឌ្ឍរួមនៃទំនាក់ទំនងវៀតណាម-អង់គ្លេស កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានបង្រួបបង្រួម និងអភិវឌ្ឍន៍ឥតឈប់ឈរ។ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានលើកឡើងនូវកិច្ចសន្ទនាគោលនយោបាយការពារជាតិប្រចាំឆ្នាំដល់ថ្នាក់អនុរដ្ឋមន្ត្រី និងបង្កើតក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើនដូចជា៖ បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ការបណ្តុះបណ្តាលភាសាអង់គ្លេស ធារាសាស្ត្រ...។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចក្រភពអង់គ្លេសតែងតែមានកប៉ាល់កងទ័ពជើងទឹកទៅទស្សនាវៀតណាម។ លើសពីនេះ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការប្រឆាំង ឧក្រិដ្ឋកម្មភេរវកម្ម ការធ្វើចំណាកស្រុកខុសច្បាប់ ការជួញដូរមនុស្ស និងការអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្ទេរឧក្រិដ្ឋជនក្នុងការជួញដូរមនុស្ស និងកិច្ចព្រមព្រៀងស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ។

ជាការពិតណាស់ ស្តេច Charles III ក៏មានការរាប់អាន និងមានការវាយតំលៃល្អៗចំពោះអាណិកជនវៀតណាមផងដែរ។ សូម្បីតែនៅពេលដែលព្រះអង្គជាអតីតព្រះអង្គម្ចាស់នៃប្រទេសអង់គ្លេសកាលពីមុនក្តី ព្រះអង្គបានទទួលជួបលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៣។ ក្នុងជំនួបជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងសន្និសីទ COP26 នៅខែវិច្ឆិកា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ Charles បានសម្តែងការគាំទ្រក្នុងការជំរុញទំនាក់ទំនងវៀតណាម-អង់គ្លេស ជាពិសេសឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងនិរន្តរភាព។ ដូច្នេះ ការដែលលោក Vo Van Thuong ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles III បង្ហាញពីការឱ្យតំលៃខ្ពស់របស់វៀតណាមចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស និងបំណងប្រាថ្នាចង់កសាងទំនាក់ទំនងល្អជាមួយស្តេច Charles III។

ក្រឡេកមើលឡើងវិញពីសមិទ្ធផលនានាក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ យើងជឿជាក់ថា ដំណើរធុរកិច្ចរបស់លោក Vo Van Thuong នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកនាំឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ឡើងកម្រិតកម្ពស់ថ្មីមួយទៀត កាន់តែស៊ីជម្រៅ និងប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung