បក្សតែងតែស្មោះត្រង់នឹងលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍របស់លោកប្រធានហូជីមិញបានដឹកនាំប្រជាជនទទួលបានជ័យជំនះដ៏អស្ចារ្យជាច្រើន បង្កើតនូវស្នាដៃវីរភាពនៃសម័យកាល និងបានរួមចំណែកដ៏សក្តិសមក្នុងចលនាកុម្មុយនិស្ត និងកម្មករអន្តរជាតិ ដើម្បីសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ បក្សជួយបំភ្លឺប្រវត្តិសាស្ត្រជាតិ និងប្រទេសវៀតណាម។

leftcenterrightdel
រូបភាពជាឧទាហរណ៍

បក្សកុម្មុយនិស្តវៀតណាមបានបង្កើតឡើងគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃលទ្ធិម៉ាក្ស-លេនីន ជាមួយនឹងចលនាកម្មករ និងចលនាស្នេហាជាតិ។ នេះគឺជារបត់ដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម ដែលកំណត់ការអភិវឌ្ឍប្រទេសជាតិ បញ្ចប់វិបត្តិខាងមាគ៌ា និងអង្គការចាត់តាំងដឹកនាំ និងទិសដៅនៃចលនាស្នេហាជាតិវៀតណាមនៅដើមសតវត្សរ៍ទី ២០ ។

លើមាគ៌ាអភិវឌ្ឍន៍នៃបដិវត្តន៍វៀតណាម បក្សបានពុះពារជានិច្ចរាល់ការលំបាក និងបញ្ហាប្រឈម; ធ្វើការសម្រេចចិត្តដែលមានសារសំខាន់ ស្របតាមការពិតនិងដើម្បីបំពេញតម្រូវការប្រវត្តិសាស្ត្រ។ បក្សបានដឹកនាំប្រជាជនទាំងមូលក្នុងការតស៊ូដណ្ដើមអំណាច រំដោះជាតិ និងការបង្រួបបង្រួមជាតិ អនុវត្តបដិវត្តន៍សង្គមនិយមទូទាំងប្រទេស និងអនុវត្តបានជោគជ័យនូវដំណើរការកសាងជាតិឡើងវិញ។ ការពិតបានបញ្ជាក់ថា ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សគឺជាកត្តាសំខាន់បំផុតដែលកំណត់ជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បក្សបានបន្តផ្លាស់ប្តូរខ្លួនឯង កែប្រែខ្លួនឯងឱ្យកាន់តែប្រសើរឡើង បំពេញបានល្អនូវតម្រូវការ និងភារកិច្ចក្នុងសម័យបដិវត្តន៍ថ្មី។ បក្សបានផ្តោតលើការកសាងបក្ស ដោយចាត់ទុកការកសាងបក្សជាកិច្ចការសំខាន់ៗ។ ចាប់ពីពេលនោះមក សមត្ថភាពដឹកនាំ និងអំណាចប្រយុទ្ធរបស់អង្គការបក្សត្រូវបានលើកឡើងជាបណ្តើរៗ។ ជាមួយស្មារតីនៃការរិះគន់ដោយខ្លួនឯង និងការរិះគន់កម្មាភិបាលបានជាសមាជិកបក្សមានភាពប្រសើរឡើង; ការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា មិនឈប់ឈរ ដោយគ្មានតំបន់ហាមឃាត់ ដោយគ្មានករណីលើកលែងជាដាច់ខាត។

ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូលបានលើកតម្កើងប្រពៃណីស្នេហាជាតិ ឆន្ទៈ ការតាំងចិត្ត ភាពក្លាហាន សាមគ្គីភាព ថាមវន្ត ភាពច្នៃប្រឌិត ខិតខំសម្រេចបាននូវសមិទ្ធផលធំៗ លទ្ធផលលេចធ្លោ។ បក្សដឹកនាំប្រទេសបានផ្តោតសំខាន់លើការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ការលើកកម្ពស់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងសេដ្ឋកិច្ចឯករាជ្យ និងស្មារតីពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមាហរណកម្មអន្តរជាតិ និងសកម្មយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

នាពេលខាងមុខ ប្រទេសជាតិ និងបុព្វហេតុបដិវត្តន៍នឹងបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមថ្មីៗជាច្រើន ទាមទារការប្តេជ្ញាចិត្តនយោបាយដ៏ធំធេងរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូល។ ជាពិសេស ឆ្នាំ២០២៣ គឺជាឆ្នាំសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-​២០២៥។ ដោយមោទនភាពចំពោះជ័យជំនះ សមិទ្ធផល និងស្នាដៃរបស់ខ្លួន សម្លឹងឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង ទាមទារឱ្យបក្សបន្តលើកតម្កើងប្រពៃណីដ៏ល្អ លើកតម្កើង និងពង្រឹងលក្ខណៈបដិវត្តន៍របស់ខ្លួន លក្ខណៈត្រួសត្រាយ គោរព និងពង្រឹងការកសាងបក្ស ការកែលំអបក្សលើគ្រប់ជ្រុងជ្រោយខាងនយោបាយ មនោគមវិជ្ជា សីលធម៌ អង្គការចាត់តាំង និងកម្មាភិបាលបន្តផ្លាស់ថ្មីនូវវិធីសាស្រ្តដឹកនាំ។

បក្សត្រូវពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន គឺជាស្នូលនៃការប្រមូលផ្តុំ និងលើកកំពស់កម្លាំងដ៏អស្ចារ្យនៃឯកភាពជាតិ និងលទ្ធិប្រជាធិបតេយ្យសង្គមនិយម។ ដឹកនាំដើម្បីលើកកម្ពស់ការច្នៃប្រឌិត ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ ខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសរបស់យើងទៅជាប្រទេសឧស្សាហកម្មទំនើប តម្រង់ទិសសង្គមនិយម,  ធ្វើឱ្យប្រសើរឡើងនូវជីវិតខាងសម្ភារៈ និងខាងវិញ្ញាណរបស់ប្រជាជន។ តស៊ូយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពទឹកដីនៃមាតុភូមិ ការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស។ ជំរុញសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ បត់បែន និងមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។

ដំណើរការកសាង ប្រយុទ្ធ រីកចម្រើន និងជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាមតែងតែស្ថិតក្រោមការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យ។ កងទ័ពបានបង្ហាញនូវភក្តីភាពចំពោះបក្ស ភាពស្មោះត្រង់ចំពោះប្រជាជន មានភាពរីកចម្រើនឥតឈប់ឈរ។ ក្នុងសម័យកាលថ្មី ភារកិច្ចកសាងកងទ័ព ការពង្រឹងការការពារជាតិ និងការពារមាតុភូមិត្រូវបានអភិវឌ្ឍ។ ដើម្បីឲ្យកងទ័ពជានិច្ចកាលសម្រេចបាននូវភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ សក្តិសមជាទីទុកចិត្ត និងសេចក្តីស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន និងកងទ័ពទាំងមូលបន្តប្រកាន់ខ្ជាប់នូវគោលជំហរ និងលក្ខណៈរបស់វណ្ណៈកម្មករ និងលើកកម្ពស់ប្រពៃណី កងទ័ពវីរភាព ដោយបន្តពង្រឹងគុណភាពរួម កម្លាំង សមត្ថភាព និងការត្រៀមប្រយុទ្ធជាស្រេច។

ការកសាងកងទ័ពដ៏រឹងមាំផ្នែកនយោបាយក្នុងការផ្សារភ្ជាប់ជាមួយនឹងការកសាងគណៈកម្មាធិការបក្សស្អាតស្អំ រឹងមាំ និងទូលំទូលាយ "ជាគំរូ និងលេចធ្លោ"; ពន្លឿនវឌ្ឍនភាព និងគុណភាពនៃការកសាងកងទ័ពដល់ឆ្នាំ២០២៥ ជាមូលដ្ឋានកសាងកងទ័ពចំណាន បង្រួម និងរឹងមាំ បង្កើតមូលដ្ឋានរឹងមាំ ខិតខំដល់ឆ្នាំ២០៣០ កសាងកងទ័ពប្រជាជនបដិវត្តន៍មានរបៀបរៀបរយ និងចំណាន ទំនើបទាន់សម័យ៕

បកប្រែដោយ Minh Trung