leftcenterrightdel
កិច្ចប្រជុំកំពូលអាស៊ានពិសេស និងអាស៊ានបូក៣ពិសេស ស្តីពីការឆ្លើយតបនឹង Covid - 19 តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១៤ ខែមេសា

ដោយវាយតម្លៃពីសារៈសំខាន់ និងលទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ ពិសេស (រវាងប្រទេសសមាជិកអាស៊ាន ជាមួយនិងប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលត្រូវបានរៀបចំតាមប្រព័ន្ធវីដេអូ លោកបណ្ឌិតឈាង វណ្ណារិទ្ធ ជឿជាក់ថាព្រឹត្តិការណ៍ទាំងពីរនេះបានផ្ញើសារសំខាន់ៗចំនួន ៣។ ទីមួយមេដឹកនាំក្នុងតំបន់បានបង្ហាញនូវការប្តេជ្ញាចិត្តនយោបាយដ៏ទូលំទូលាយដើម្បីរកដំណោះស្រាយជាមួយនឹងការរាតត្បាតជាសកលនៃ Covid-19។

ទី ២ ការសម្របសម្រួលនូវគោលនយោបាយ ក្នុងតំបន់ចាំបាច់ត្រូវពង្រឹងជាពិសេសក្នុងការផ្លាស់ប្តូរព័ត៌មាននិងចំណេះដឹងធានានូវការពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជាពិសេសឧបករណ៍ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ និងទំនិញមានភាពចាំបាច់ផ្សេងទៀត។

ទីបីភាគីទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្នុងការគាំទ្រដល់ការបង្កើតមូលនិធិឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 របស់អាស៊ាន។ មូលនិធិនេះក៏ដើរតួយ៉ាងសំខាន់ ក្នុងការកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ។

ទាក់ទងនឹងសុន្ទរកថារបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងកិច្ចប្រជុំទាំងពីរក៏ដូចជាអាទិភាពរបស់ប្រទេសនេះក្នុងរបៀបវារៈអាស៊ាននៅឆ្នាំ ២០២០ នោះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់កម្ពុជា។

ដោយសារធនធានមានកម្រិត ប្រទេសកម្ពុជាអាចត្រឹមតែចូលរួមចំណែកក្នុងការបង្ហាញនូវការប្តេជ្ញាចិត្តនយោបាយក្នុងការកសាងសហគមន៍ក្នុងតំបន់ ការសម្របសម្រួលគោលនយោបាយការបរទេស ការចូលរួមវិភាគទានដោយគំនិតផ្តួចផ្តើម យោបល់នយោបាយស្តីពីការឆ្លើយតបជាទូទៅចំពោះបញ្ហាក្នុងតំបន់ ដែលរួមទាំងការរាតត្បាតជាសកលនេះ។

ប្រទេសកម្ពុជាបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ដោយសន្យាថានឹងចាត់វិធានការចាំបាច់ដើម្បីជួយសមាជិកអាស៊ានដទៃទៀតដើម្បីកាត់បន្ថយផលប៉ះពាល់ និងហានិភ័យនៃការរាតត្បាតជំងឺ។

ជាពិសេសអ្នកប្រាជ្ញកម្ពុជារូបនេះបាននិយាយថា លោកមានការចាប់អារម្មណ៍ជាមួយប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ ដ៏លំបាកនេះ។

ជាក់ស្តែងលោកបានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការសម្របសម្រួលកិច្ចប្រជុំពិសេសគឺពិតជាគួរឱ្យសរសើរណាស់។ ទោះបីជាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ ជាធម្មតាគឺមិនសមស្របសម្រាប់ការកសាងមិត្តភាពផ្ទាល់ខ្លួន ឬការជឿទុកចិត្តក៏ដោយ ប៉ុន្តែនេះគឺជាគ្រឹះមូលដ្ឋានសំខាន់មួយសម្រាប់ការចែករំលែកព័ត៌មាន និងការសម្របសម្រួលគោលនយោបាយក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាន និងប្រទេសដទៃទៀត  "ប្រទេស បូក៣" ។

ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង មានធនធាន និងបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយវិបត្តិ។ ដូច្នេះការគាំទ្ររបស់ប្រទេស “បូក៣” នេះ ដល់ប្រទេសសមាជិកអាស៊ានគឺមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការចូលរួមវិភាគទានថវិកាដល់មូលនិធិឆ្លើយតបជំងឺរាតត្បាត Covid-19 របស់អាស៊ាន។

ក្នុងក្របខ័ណ្ឌនោះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានមានប្រសាសន៍ថា ប្រទេសវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេស “បូក៣”។ អាស៊ានត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងភាពជាក់ស្តែងថ្មី និងមានវិធានការក្នុងរយៈពេលវែងជាងដើម្បីត្រៀមសម្រាប់វិបត្ដិនាពេលអនាគត។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះជឿជាក់ថា “អាស៊ានមួយជិតស្និទ្ធ និងសម្របខ្លួនយ៉ាងសកម្ម” ដែលស្របនឹងផលប្រយោជន៍របស់បណ្តាប្រទេសសមាជិក និងដៃគូ និងរោគរាតត្បាតលើកនេះនឹងសាកល្បងឆន្ទៈ និងសមត្ថភាពក្នុងការដឹកនាំរបស់អាស៊ានចំពោះទិសដៅឆ្លើយតបទៅនឹងការរាតត្បាតជំងឺក្នុងតំបន់។

ក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមត្រូវបន្តទាញយកអត្ថប្រយោជន៍ពីមូលដ្ឋានឌីជីថលដើម្បីរក្សាការប្រជុំ និងបង្កើនអន្តរកម្មលើកកម្ពស់សំលេងរបស់លេខាធិការដ្ឋានអាស៊ានក្នុងការដោះស្រាយគ្រោះមហន្តរាយ និងរោគរាតត្បាត៕

បកប្រែដោយ Minh Trung