leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

ចាប់តាំងពីដើមឆ្នាំនេះក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមបានរួមជាមួយប្រទេសជាសមាជិកអាស៊ានបានត្រៀមខ្លួនជាស្រេច និងរួសរាន់រៀបចំនូវគ្រប់សកម្មភាពក្នុងក្របខ័ណ្ឌនៃឆ្នាំជាប្រធានអាស៊ានឆ្នាំ២០២០។ ក៏ប៉ុន្តែដោយសារតែប្រឈមមុខនឹងការផ្ទុះឡើងនៃរោគរាតត្បាត Covid-19 ដែលកើតមានឡើងជាយថាហេតុ និងផលប៉ះពាល់របស់វាបានធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពគ្រប់យ៉ាងដែលមិនធ្លាប់មានពីមុនមកនៃរោគរាតត្បាត Covid-19 ទេ។ អាស្រ័យហេតុនោះយើងត្រូវបង្ខំចិត្តឱ្យធ្វើការកែតម្រូវជាចាំបាច់លើផែនការរៀបចំសកម្មភាពទាំងអស់ដែលបានគ្រោងទុកពីមុន។

ជាមួយនឹងបាវចនាគឺចាត់ទុកសុខភាពរបស់ប្រជាជនជាអាទិភាពចម្បងបង្អស់នោះបានជាប្រទេសជាសមាជិកអាស៊ានយើងទាំងអស់បានរៀបចំនូវរាល់កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប្រកបដោយភាពបត់បែនតាមរយៈប្រព័ន្ធវីដេអូ។ ហើយរបៀបចាត់តាំងកិច្ចប្រជុំបែបនេះក៏ត្រូវបានធ្វើឡើងជាមួយដៃគូនានាដូចជា ចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជាមួយអង្គការអន្តរជាតិសំខាន់ៗផងដែរដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការគាំទ្រគ្នាទៅវិញទៅមក និងការឆ្លើយតបជាមួយនិងការរីករាលដាលនៃ Covid-19 ប្រកបដោយប្រសិទ្ធភាព។

អ្នកយកព័ត៌មានៈ តើតាមយោបល់របស់លោកនាយករដ្ឋមន្រ្តី អាស៊ានគួរធ្វើអ្វីដើម្បីដោះស្រាយការគំរាមកំហែងរួមនេះ?

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមកម៉្លេះ អាស៊ានបានឆ្លើយតបយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងពង្រឹងទំនាក់ទំនងក្នុងការសម្របសម្រួលគោលនយោបាយ និងសកម្មភាពក្នុងចំណោមសមាជិកទាំងអស់។ យើងបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការឆ្លើយតបរួមរបស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid-19 (ថ្ងៃទី១៤ កុម្ភៈ ២០២០)  ព្រមទាំងបានរៀបចំកិច្ចប្រជុំសំខាន់ៗជាច្រើនរវាងបណ្តាសមាជិកអាស៊ានក៏ដូចជាជាមួយដៃគូនានាដើម្បីធានាបាននូវការសម្របសម្រួលដ៏ទូលំទូលាយក្នុងការបង្ការ ទប់ទល់រោគរាតត្បាត ការផ្លាស់ប្តូរបទពិសោធន៍ ការគាំទ្រនិងការឆ្លើយតបនឹងជំងឺប្រកបដោយប្រសិទ្ធភាព។

ជាងពេលណាៗទាំងអស់នេះគឺជាពេលវេលាដែលប្រទេសសមាជិកអាស៊ាននីមួយៗត្រូវតែ “គិតគូដោយសហគមន៍ទាំងមូល ធ្វើការដោយសហគមន៍ទាំងមូល”។ បើសិនធ្វើការតែឯងគ្មានប្រទេសណាអាចកំចាត់ជំងឺរាតត្បាតដោយខ្លួនឯងបានទេ។ គ្មានគ្រោះថ្នាក់ណាមួយអាចយកឈ្នះលើយើងបានឡើយលុះត្រាតែយើងរួបរួមសាមគ្គីគ្នា។

ទន្ទឹមនឹងការបង្ការ ការទប់ស្កាត់ការរីករាលដាលនៃជំងឺនោះ អាស៊ានក៏ត្រូវយកចិត្តទុកដាក់ផងដែរចំពោះការជំនះលើផលវិបាកដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមពីការរីករាលដាលនៃជំងឺ Covid-19 ។ បន្តពង្រឹងស្មារតីសហគមន៍ ស្រឡាញ់គ្នាទៅវិញទៅមក សាមគ្គីភាពអន្តរជាតិ។ នៅពេលខាងមុខត្រូវតែអនុវត្តការជួយបណ្តាក្រុមងាយរងគ្រោះក្នុងសង្គមដូចជាអ្នកចាស់ជរា កូនក្មេង និងផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់សហគ្រាសដើម្បីធ្វើឲ្យដំណើរនៃការធ្វើផលិតកម្ម អាជីវកម្មរក្សា ពាណិជ្ជកម្មឲ្យមានស្ថិរភាព។ ក្នុងរយៈពេលវែងខាងមុខ អាស៊ានចាំបាច់ត្រូវពង្រឹងភាពធន់ទ្រាំ សមត្ថភាពរបស់ខ្លួនឯង និងការត្រៀមលក្ខណៈគ្រប់យ៉ាងរបស់ប្រទេសជាសមាជិកនីមួយៗដើម្បីឆ្លើយតបនឹងវិបត្ដិនាពេលអនាគត។

ខ្ញុំជឿជាក់ថាអាស៊ាននឹងជៀសផុតពីជំងឺរាតត្បាតនេះ។ បញ្ហាប្រឈមនេះមិនអាចយកឈ្នះលើយើងបានទេ ប៉ុន្តែផ្ទុយទៅវិញវានឹងជម្រុញឱ្យយើងកាន់តែរឹងមាំជាង។

អ្នកយកព័ត៌មានៈ ក្នុងបរិបទនេះតើវៀតណាមបានលើកកម្ពស់តួនាទីជាប្រធានអាស៊ានយ៉ាងដូចម្តេច?

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ដោយទទួលបានតួនាទីជាប្រធានអាស៊ានក្នុងគ្រាលំបាកនេះ វៀតណាមបានដឹងច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួនហើយបានប្តេជ្ញាចិត្តប្រកៀកស្មាជាមួយបណ្តាប្រទេសសមាជិកអាស៊ានដើម្បីដឹកនាំទូកអាស៊ានឲ្យឆ្លងកាត់ព្យុះកាចសាហាវនេះ។ ភ្លាមៗចាប់ពីពេលចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺរាតត្បាតនោះ ប្រទេសវៀតណាមបានសកម្ម ម្ចាស់ការ ចាត់វិធានការ ដឹកនាំ និងសម្របសម្រួលយ៉ាងល្អនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក៏ដូចជាការសហការជាមួយដៃគូនានាដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ។

ជាក់ស្តែង ជាដំបូងយើងបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការឆ្លើយតបរួមរបស់អាស៊ានចំពោះការផ្ទុះឡើងនៃ Covid-19 តាំងពីពេលដំបូងមកដោយព្រមានពីហានិភ័យនៃជំងឺ និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិដើម្បីទប់ស្កាត់ជំងឺនេះ។

ទី ២ វៀតណាមបានលើកកម្ពស់ការរៀបចំបណ្តាកិច្ចប្រជុំអាស៊ានតាមប្រព័ន្ធវីដេអូប្រកបដោយរស់រវើក។ នេះគឺជាដំណោះស្រាយសមស្របដែលរួមចំណែកជួយឲ្យយើងរក្សាបានទំនាក់ទំនង ការសម្របសម្រួល ការឆ្លើយតបរហ័ស និងទាន់ពេលវេលាចំពោះរោគរាតត្បាត Covid-19 ។ កិច្ចប្រជុំទាំងនោះបានផ្តោតលើទិសដៅសកម្មភាពសំខាន់ៗចំនួន ៣ គឺការចែករំលែកព័ត៌មាន បទពិសោធន៍ ការសម្របសម្រួលគោលនយោបាយ និងការសម្របសម្រួលសកម្មភាព។

ទី ៣ ក្នុងនាមជាប្រធានអាស៊ានប្រទេសវៀតណាមបានខិតខំជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ។ សម្របសម្រួលរៀបចំ និងចូលរួមកិច្ចប្រជុំសំខាន់ៗជាច្រើនជាមួយដៃគូដូចជាប្រទេសចិន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក និងកិច្ចប្រជុំកំពូល G20 ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការស្តីពីការបញ្ចប់ការរីករាលដាលនៃជំងឺ។ ការខិតខំដោយមិនចេះនឿយហត់របស់វៀតណាមក្នុងនាមជាប្រធានអាស៊ានបាននាំមកនូវលទ្ធផលល្អៗជាជំហានដំបូងៗក្នុងការគ្រប់គ្រង និងបង្ការជំងឺ។

ខ្ញុំជឿជាក់ថា រួមជាមួយបណ្តាប្រទេសដៃគូទាំងក្នុង និងក្រៅអាស៊ាន កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមនឹងចូលរួមចំណែកក្នុងការចម្លងបទពិសោធន៍ល្អៗ និងមេរៀនល្អៗសម្រាប់តំបន់ និងពិភពលោកក្នុងការរុញថយក្រោយរោគរាតត្បាតនេះជាដាច់ខាត។

អ្នកយកព័ត៌មានៈសូមអរគុណលោកនាយករដ្ឋមន្រ្តី!

បកប្រែដោយ Minh Trung