អ្នកយកព័ត៌មាន៖ តើលោកអាចសង្ខេបពីលទ្ធផលនៃដំណើរទស្សនកិច្ច​របស់នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos 2024 បានទេ?

លោក Bui Thanh Son៖ ក្នុងរយៈពេលពីរថ្ងៃធ្វើការជាប់ៗគ្នាជាមួយនឹងកម្មវិធីធ្វើការដ៏មមាញឹកជាមួយនឹងសកម្មភាពជាង ៣០ ដំណើរទស្សនកិច្ច​របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំ WEF Davos លើកទី ៥៤ បានទទួលជោគជ័យក្នុងអត្ថន័យជាច្រើន និងសម្រេចបាននូវកម្រិតខ្ពស់នៅគ្រប់គោលដៅ និងតម្រូវការការងារ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដិតដល់ និងផ្សព្វផ្សាយយ៉ាងខ្លាំងពីរូបភាពនៃប្រទេសវៀតណាមជាមួយនឹងសក្តានុពល តួនាទី កិត្យានុភាពថ្មីៗ។ លទ្ធផលសំខាន់ៗមួយចំនួនអាចត្រូវបានសង្ខេបដូចខាងក្រោម៖

ទីមួយ ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិវាយតំលៃខ្ពស់ចំពោះការគិត ចក្ខុវិស័យ និងដំណោះស្រាយរបស់វៀតណាម ដែលត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីវៀតណាម ដោយបានចែករំលែកលើការជំរុញសាមគ្គីភាពអន្តរជាតិ ជំរុញពហុភាគីនិយម និងការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ធានាតុល្យភាពផលប្រយោជន៍ និងលើកកម្ពស់អភិក្រមសកលលោក និងប្រជាជនទាំងមូល ...ជាពិសេស កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម និងកិច្ចសន្ទនា “វៀតណាម៖ តម្រង់ទិសចក្ខុវិស័យសកល” និងក្នុងវគ្គពិភាក្សាសំខាន់ៗនៃកិច្ចប្រជុំបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គម ទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។

ទីពីរ សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជូនសារយ៉ាងច្បាស់លាស់អំពីការអភិវឌ្ឍយ៉ាងស្វាហាប់ ការច្នៃប្រឌិត និងទិសដៅវិនិយោគដ៏ទាក់ទាញរបស់វៀតណាមសម្រាប់សាជីវកម្មពិភពលោក។ តំណាងសាជីវកម្ម និងធុរកិច្ចធំៗបានសម្តែងការចាប់អារម្មណ៍ចំពោះចក្ខុវិស័យអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់វៀតណាម។ តាមរយៈការចូលរួមកិច្ចប្រជុំលើកនេះ យើងបានបង្កើតបានខ្យល់អាកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគបរទេសដែលមានគុណភាពខ្ពស់ រួមចំណែកដល់ការលើកកម្ពស់កត្តាជំរុញកំណើនថ្មីៗ។

ទីបី តាមរយៈវេទិកាសេដ្ឋកិច្ចដ៏មានកិត្យានុភាពឈានមុខគេរបស់ពិភពលោកនេះ យើងបានទាញយកប្រយោជន៍ពីគន្លងគិត ឬគោលគំនិត និងនិន្នាការថ្មីៗនៃអាជីវកម្មសេដ្ឋកិច្ចពិភពលោក។ តាមរយៈនេះ យើងឃើញថាពិភពលោកកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងកត្តាជំរុញកំណើនដែលជំរុញដោយបញ្ញាសិប្បនិម្មិត និងបច្ចេកវិជ្ជាកាត់បន្ថយការបញ្ចេញកាបូន។

ទី៤ ការចូលរួមរបស់នាយករដ្ឋមន្ត្រី បានបន្តរួមចំណែកជំរុញទំនាក់ទំនងរវាងវៀតណាម និង WEF ឲ្យកាន់តែមានភាពជាក់ស្តែង និងស៊ីជម្រៅថែមទៀត។

ក្នុងអំឡុងប្រព្រឹត្តទៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីមានជំនួប និងកិច្ចប្រជុំជាង២០ជាមួយថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងមេដឹកនាំអាជីវកម្ម ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូនានាក្នុងវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ-វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សុខភាព និងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចឱ្យដឹងអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសហុងគ្រី និងរូម៉ានីបានទេ?

លោក Bui Thanh Son៖ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសហុងគ្រី និងរូម៉ានី បន្ទាប់ពីចូលរួម WEF Davos ទទួលបានជោគជ័យយ៉ាងខ្លាំងដែរ។ នេះគឺជាការផ្លាស់ប្តូរគណៈប្រតិភូលើកដំបូងនៅថ្នាក់ប្រមុខរដ្ឋាភិបាលក្នុងរយៈពេល ៧ ឆ្នាំកន្លងមកជាមួយហុងគ្រី និង ៥ ឆ្នាំជាមួយរ៉ូម៉ានី ក្នុងបរិបទដែលវៀតណាម និងប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្ត អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ រួមទាំងការផ្តល់អាទិភាពដល់ការពង្រឹង និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃគូគ្រប់ជ្រុងជ្រោយ ដៃគូប្រពៃណី រួមចំណែកក្នុងការបង្កើនទំនុកចិត្តនយោបាយ និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជាមិត្តទាំងពីរនៅអឺរ៉ុបកណ្តាលលើគ្រប់វិស័យ។

ប្រទេសទាំងពីរបានផ្តល់ឱ្យនាយករដ្ឋមន្ត្រី Pham Minh Chinh ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្មោះស្ម័គ្រក្នុងនាមជាមិត្តជិតស្និទ្ធ។ ថ្នាក់ដឹកនាំនៃប្រទេសហុងគ្រី និងរូម៉ានី បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វាយតំលៃខ្ពស់ចំពោះកិត្យានុភាពអន្តរជាតិដែលកំពុងរីកចម្រើនរបស់វៀតណាម ព្រមទាំងបានអះអាងថា វៀតណាមជាដៃគូសំខាន់នាំមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Pham Minh Chinh និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើវិធានការសំខាន់ៗជាច្រើន ដើម្បីនាំឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងយើងជាមួយហុងគ្រី និងរូម៉ានី ទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

អំពីនយោបាយ និងការទូត លោក Pham Minh Chinh និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់លើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា សំដៅបង្កើនការ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ទាក់ទិននឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ថ្នាក់ដឹកនាំបានអះអាងនឹងបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យមានប្រៀបរបស់ប្រទេសហុងគ្រី ដូចជា ឱសថ កសិកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងរ៉ូម៉ានី ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង សារព័ត៌មានជាដើម។ ភាគីទាំងពីរបានឯកភាពបើកទូលាយទីផ្សារឲ្យគ្នាទៅវិញទៅមកសម្រាប់កសិផល ម្ហូបអាហារ គ្រឿងសមុទ្រ...; ពិចារណាពីលទ្ធភាពនៃការអនុវត្តនូវរាល់គំរោងវិនិយោគរួម  និងគម្រោងផ្ទេរបច្ចេកវិទ្យានៅក្នុងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំហុងគ្រី និងរូម៉ានី បានឯកភាពគាំទ្រការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ដោយអះអាងថានឹងជំរុញប្រទេសសមាជិក អឺរ៉ុប ដែលនៅសេសសល់ឱ្យបានឆាប់តាមដែលអាចធ្វើបានផ្តល់ស្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប (EVIPA)…។

វៀតណាម និងប្រទេសទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសហប្រតិបត្តិការជាប្រពៃណី ដូចជាការអប់រំ-បណ្តុះបណ្តាល វប្បធម៌-កីឡា-ទេសចរណ៍ កម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនងជាដើម។

អាចនិយាយបានថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅហុងគ្រី និងរូម៉ានី ទទួលបានជោគជ័យលើគ្រប់វិស័យ និងជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហុងគ្រី និងទំនាក់ទំនងភាពជាដៃគូមិត្តភាពប្រពៃណីវៀតណាម - រ៉ូម៉ានី ជួយពង្រឹង និងពង្រីកទំនុកចិត្តខាងនយោបាយឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង បម្រើផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung