leftcenterrightdel
 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ  ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី

នារសៀលថ្ងៃទី ២០ មករា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាវិមានរដ្ឋសភារ៉ូម៉ានី។ នេះគឺជាអគាររដ្ឋបាលដ៏ធំបំផុតនៅអឺរ៉ុប។

គួរំលឹកថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហុងគ្រី នាព្រឹកថ្ងៃទី២០ ខែមករា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Budapest(ហុងគ្រី) លោក Pham Minh Chinh បានទទួលជួបជាមួយលោក Guyls Thurmer ប្រធានគណបក្សពលករហុងគ្រី ។ លោក Pham Minh Chinh បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិកបក្ស នៃគណបក្សពលករហុងគ្រី។ លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះរដ្ឋ ប្រជាជន និងភាគីហុងគ្រី រួមទាំងគណបក្សពលករហុងគ្រី ដែលតែងតែគាំទ្រ និងប្រកៀកស្មាជាមួយវៀតណាម។ លោកបានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងជាមួយគណបក្សនានាក្នុងប្រទេសហុងគ្រី រួមទាំងគណបក្សពលករហុងគ្រីផងដែរ។

លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រពៃជាមួយហុងគ្រី គាំទ្រស្មារតីមហាសាមគ្គីភាពរបស់ប្រជាជន និងគណបក្សនានានៅហុងគ្រី ព្រមទាំងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យ​អភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកដល់បរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក។

លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យ​បក្សកុម្មុយនិស្តវៀតណាម និងគណបក្សពលករហុងគ្រី បង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរគណៈប្រតិភូ រួមចំណែកលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្តខាងនយោបាយ និងផ្លាស់ប្តូរទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លោក Pham Minh Chinh ចង់ឲ្យ​គណបក្សពលករហុងគ្រីបន្តគាំទ្រវៀតណាមក្នុងកិច្ចការកសាង និងការពារមាតុភូមិសង្គមនិយម ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។ លោក Pham Minh Chinh ក៏បានស្នើឲ្យគណបក្សពលករហុងគ្រី បន្តគាំទ្រ និងជម្រុញភាគីហុងគ្រីឲ្យ​​ចាត់ទុកសហគមន៍វៀតណាមជាជនជាតិភាគតិចនាពេលឆាប់ៗខាងមុខ ដើម្បីពួកគេរក្សាលំនឹងជីវភាពរស់នៅ ​ធ្វើសមាហរណកម្មល្អជាមួយប្រទេសសាមី និងរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសហុងគ្រី ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Thanh Cong