* នារសៀលថ្ងៃដដែល គណៈប្រតិភូថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ​វៀត​ណាម​ចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃទិវារំលឹកវិញ្ញាណក្ខន្ធជ័យជំនះ Dien Bien Phu បានអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីជាតិ A1។

leftcenterrightdel
 
leftcenterrightdel
គណៈប្រតិភូ​អញ្ជើញអុជធូប និងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលី

* នារសៀលថ្ងៃទី ៦ ឧសភា គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីជាតិ A1។

ក្នុងបរិយាកាសដ៏អធិកអធម គណៈប្រតិភូបានអញ្ជើញអុជធូប និងដាក់កម្រង ក្រោកឈរស្មឹងស្មាធរយៈពេល ១ នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ និងសម្តែងការដឹងគុណចំពោះលោកប្រធានហូជីមិញ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap វីរជនយុទ្ធជនពលីនិងយុវជនស្ម័គ្រចិត្ត យុទ្ធជននៃកងកំលាំងប្រដាប់អាវុធ កងជីវពល និងជនរួមជាតិបានតស៊ូយ៉ាងអង់អាចក្លាហាន និងពលីកម្មលើសមរភូមិ Dien Bien Phu រួមចំណែកដល់ជ័យជំនះជាប្រវត្តិសាស្ត្រ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខ ត្រួតពិនិត្យ និងលើកទឹកចិត្តកងកម្លាំងចូលរួមព្យុហយាត្រា និងក្បួនដង្ហែរ

*​នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅសួរសុខទុក្ខ ត្រួតពិនិត្យ និងលើកទឹកចិត្តកងកម្លាំងចូលរួមព្យុហយាត្រានិងក្បួនដង្ហែរក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នៅកងវរសេនាធំលេខ ៨២ (កងពលធំលេខ ៣៥៥ យោធភូមិភាគ ២)៕

បកប្រែដោយ Duy Hoan