ក្នុងបរិបទនៃការលំបាកដ៏ច្រើនលើសលប់ខឿនសេដ្ឋកិច្ចជាច្រើននៅលើពិភពលោកមិនអាចគេចផុតពីភាពជាប់គាំងបានឡើយ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានកម្រិតខ្ពស់ជាគ្រាន់បើដដែលបើធៀបនឹងប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក។ កិច្ចការកសាង និងរៀបចំបក្សឡើងវិញ បន្តសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន; វិស័យការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង និងពង្រីក ដើម្បីការពារយ៉ាងរឹងមាំមាតុភូមិវៀតណាមសង្គមនិយម។ វៀតណាមមិនត្រឹមតែជា "គោលដៅនៃសន្តិភាព" ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្មដល់សន្តិភាពពិភពលោក និងវឌ្ឍនភាពរបស់មនុស្សជាតិទៀតផង។ ជាពិសេស ព្រឹត្តិការណ៍ការទូតសំខាន់ៗ ដែលបានប្រារពឡើងជាបន្តបន្ទាប់ គឺជាការរំលេចជាប្រវត្តិសាស្ត្រក្នុងឆ្នាំកន្លងមក ដែលនេះបញ្ជាក់បន្ថែមអំពីឋានៈ និងកិត្យានុភាពកាន់តែខ្ពស់របស់វៀតណាមនៅលើឆាកអន្តរជាតិ។

សមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០២៣ មានសារៈសំខាន់ណាស់។ នោះជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងស្មារតីបដិវត្តន៍របស់មហាជន។ វាក៏ជាការទទួលមរតកសមិទ្ធិផលក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មីប្រទេស ជាពិសេសបន្ទាប់ពីរយៈពេល ៣ ឆ្នាំនៃការខិតខំប្រឹងប្រែងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
ជ្រុងមួយនៃទីក្រុងហូជីមិញ (រូបថត៖ nld.com.vn)

ឈានចូលឆ្នាំ ២០២៤ ជាមួយនឹងព្រឹត្តិការណ៍នយោបាយជាច្រើនដែលមានអត្ថន័យធំធេងសម្រាប់បក្ស រដ្ឋ និងកងទ័ព បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវរួមចិត្តរួមកម្លាំងគ្នា និងប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចគោលដៅ និងភារកិច្ច ដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ ភារកិច្ចនយោបាយគឺសំខាន់ជាងពេលណាៗទាំងអស់ ប្រជាជនវៀតណាមទាំងមូលត្រូវតែមានឆន្ទៈមុតមាំ ប្រឡងប្រណាំងយ៉ាងក្លៀវក្លា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែច្រើនក្នុងឆ្នាំថ្មី។

ទោះបីជាផ្លូវឆ្ពោះទៅរកជោគជ័យនៅតែលំបាក ប៉ុន្តែយើងមានបក្សដ៏រុងរឿងចែងចាំងពន្លឺទៅលើផ្លូវ និងបង្ហាញផ្លូវ; មានឆន្ទៈរបស់ប្រជាជាតិវីរជនដែលមានសេចក្តីប្រាថ្នាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះជ័យជម្នះពិតជាប្រាកដ!

យើងកាន់តែមានទំនុកចិត្តនៅពេលដែលបក្សរបស់យើងបានរៀនមេរៀនដ៏មានតម្លៃតាមរយៈជាងពាក់កណ្តាលអាណត្តិនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ នោះគឺជាមេរៀនអំពីការចាប់យកឱកាស ជំនះពុះពារបញ្ហាប្រឈម បង្កើតសមិទ្ធិផលថ្មីៗ សូម្បីតែក្នុងគ្រាលំបាកបំផុតក៏ដោយ ហើយកំណត់ច្បាស់នូវមាគ៌ានាពេលខាងមុខ នាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

កិត្យានុភាព និងកម្លាំងរបស់ប្រទេសត្រូវបានបញ្ជាក់។ គណៈកម្មាធិការមជ្ឈិមបក្សបានកំណត់ផ្លូវឆ្ពោះទៅមុខដ៏ភ្លឺស្វាងសម្រាប់បុព្វហេតុផ្លាស់ថ្មីទាំងក្នុងដំណាក់កាលខាងមុខ និងរយៈពេលវែង។ ក្នុងនោះ ជោគជ័យនៃបណ្តាកិច្ចប្រជុំមជ្ឈិមដែលប្រព្រឹត្តទៅក្នុងឆ្នាំ២០២៣ គឺជាព្រឹត្តការណ៍សំខាន់ក្នុងការតាក់តែងមាគ៌ាសុក្រិតផែនការកម្មាភិបាលយុទ្ធសាស្ត្រសម្រាប់អាណត្តិទី ១៤ របស់បក្ស និងទន្ទឹមនឹងនោះប្រមូលផ្តុំកត្តា ដើម្បីធានាជោគជ័យនៃបុព្វហេតុបដិវត្តន៍។ នោះតម្រូវឱ្យជនរួមជាតិជាង ៩៩ លាននាក់នៅទូទាំងប្រទេសត្រូវតែរួបរួមគ្នា បក្ខជនជាង ៥.៣ លាននាក់ក្នុងបក្សទាំងមូលត្រូវតែរួបរួមគ្នាជានិច្ច - លើកតម្កើងស្មារតីនៃការប្រឡងប្រណាំងស្នេហាជាតិ ត្រៀមខ្លួនជាស្រេច រួមវិភាគទាន ខិតខំកសាងប្រទេសរីកចម្រើន។

រួមជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល នៅឆ្នាំ២០២៣ គណៈកម្មាធិការបក្សកងទ័ពបានផ្តោតការដឹកនាំកងទ័ពទាំងមូលជំនះពុះពាររាល់ការលំបាក បំពេញភារកិច្ចប្រកបដោយលទ្ធផលខ្ពស់ជាងឆ្នាំ២០២២។ បន្តស្នងប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាមដែលមានប្រពៃណីដ៏យូរលង់ជិត ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន ឈានចូលឆ្នាំ ២០២៤ កម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូល ប្តេជ្ញាចិត្តស្មោះត្រង់ បន្តរួមចំណែកក្នុងបុព្វហេតុការពារមាតុភូមិ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ; រក្សា និងលើកតម្កើងកេរ្តិ៍ឈ្មោះកងទ័ពលោកអ៊ំ ហូ; ខិតខំបំពេញភារកិច្ចនយោបាយដែលបក្ស និងប្រជាជនប្រគល់ឲ្យ ប្រកបដោយជោគជ័យ; ធ្វើជាសសរស្តម្ភសម្រាប់សេចក្តីប្រាថ្នាដ៏មុតមាំរបស់ប្រទេសជាតិក្នុងការឈានឡើង។

ស្វាគមន៍និទាឃរដូវថ្មី - ឆ្នាំថ្មី ២០២៤ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមចិត្តរួមកម្លាំងគ្នា ពុះពាររាល់ការលំបាកដើម្បីឈានដល់កម្ពស់ថ្មី ទទួលបានជ័យជំនះថ្មីៗជាច្រើនក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿង!

បកប្រែដោយ Huyen Trang