ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុង​រយៈ​ពេលកន្លងមក។ ពិភាក្សាយ៉ាងស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នាលើវិធានការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បង្កើនការផ្លាស់ប្តូរបទពិសោធន៍ឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត លើកកំពស់តួនាទីរបស់អង្គការនីមួយៗក្នុងជីវិតនយោបាយរបស់ប្រទេសនីមួយៗ ជាពិសេសគឺការចូលរួមផ្នែកនយោបាយ ការពិគ្រោះយោបល់នយោបាយ និងតួនាទីផ្តល់ប្រឹក្សា ពិគ្រោះគោលនយោបាយរបស់ឥស្សរជន និងបញ្ញវន្ត បន្តរៀបចំការជួបប្រាស្រ័យមិត្តភាពលើកទី ៣ រវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបជាមួយលោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន

លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រណសិរ្សមាតុភូមិវៀតណាម និងសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស​ចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពនយោបាយសង្គមរបស់ប្រទេសនីមួយៗ ជាពិសេសគឺការលើកកំពស់កម្លាំងនៃប្លុកមហាសាមគ្គីជាតិទាំងមូល ការប្រមូលផ្តុំកម្លាំងសង្គម និងធនធានក្នុងស្រុក និងក្រៅស្រុក ដើម្បីអភិវឌ្ឍប្រទេស។ ប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ  ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យរីកចម្រើនក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព  ពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងវិស័យផ្លូវថ្នល់ និងផ្លូវដែក លើកទឹកចិត្តសហគ្រាសចិនឱ្យវិនិយោគលើគម្រោងខ្នាតធំ ដែលមានគុណភាពខ្ពស់ ដែលតំណាងឱ្យកម្រិតនៃការអភិវឌ្ឍរបស់ប្រទេសចិន ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល បរិវត្តកម្មឌីជីថល ទិន្នន័យ ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន គាំទ្រយន្តការផ្លាស់ប្តូរ និងសហប្រតិបត្តិការក្នុងចំណោមមូលដ្ឋាននៃប្រទេសទាំងពីរ។

លោក Wang Huning បានអះអាងថា វៀតណាម និងចិនគឺជាអ្នកជិតខាងដ៏សំខាន់ ចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយ។ ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសជាមួយអ្នកជិតខាង ហើយត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែង។

លោក Wang Huning បានអះអាងថា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនតែងតែគាំទ្រការពង្រឹងសកម្មភាពប្រាស្រ័យប្រជាជន និងប្រជាជន ការកសាងនិងការពាររាល់សមិទ្ធផលមិត្តភាពប្រពៃណីចិន-វៀតណាម ព្រមទាំងធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសាងច្រកព្រំដែនឆ្លាតវៃ សហប្រតិបត្តិការលើវិស័យថាមពលថ្មី រ៉ែសំខាន់ៗ វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ និងការអប់រំ-បណ្តុះបណ្តាលវិជ្ជាជីវៈ។ ភាគីចិនត្រៀមខ្លួនជាស្រេចចូលរួមជាមួយរណសិរ្សមាតុភូមិវៀតណាមក្នុងការពង្រឹងការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

leftcenterrightdel
លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំមិត្តភាពប្រជាជនវៀតណាម-ចិន

* នារសៀលថ្ងៃទី ៩ មេសា នៅរដ្ឋធានីប៉េកាំង លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចូលរួមកិច្ចប្រជុំមិត្តភាពប្រជាជនវៀតណាម-ចិន។

ថ្លែងមតិក្នុងកម្មវិធី លោក Vuong Dinh Hue បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាម និងចិន គឺជាប្រទេសជិតខាងចំនួនពីរ ដែលមានភ្នំនៅជាប់នឹងភ្នំ និងទន្លេនៅជាប់នឹងទន្លេ ពេលព្រឹកព្រលឹម យើងអាចឮសំឡេងមាន់រងាវដូចគ្នា ហើយប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា វៀតណាមចងចាំជានិច្ចនូវចំណងសាមគ្គីភាព និងការគាំទ្រយ៉ាងជិតស្និទ្ធរបស់បក្ស រដ្ឋ និងប្រជាជនចិនក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ និងក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។

លោកប្រធានរដ្ឋសភាវៀតណាម សង្ឃឹមថា រដ្ឋសភាវៀតណាម រណសិរ្សមាតុភូមិវៀតណាម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងអង្គការនានារបស់អង្គការប្រជាជនវៀតណាមនឹងចូលរួមជាមួយរាល់ស្ថាប័នភាគីចិនបន្តជំរុញនិងពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងអង្គការប្រជាជន ជាពិសេសយុវជននិងរៀបចំសកម្មភាពផ្លាស់ប្តូរប្រពៃណីយ៉ាងល្អដូចជា៖ វេទិកាប្រជាជន ពិធីបុណ្យមិត្តភាពប្រជាជនតាមព្រំដែន មហោស្រពយុវជន មិត្តភាពយុវជនវៀតណាម-ចិន និងបង្កើនការផ្សព្វផ្សាយព័ត៌មាន និងតម្រង់ទិសដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Minh Trung