លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្នតម្រូវការដែលត្រូវបានដាក់ចេញគឺត្រូវអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមាននិរន្តរភាព មិនលះបង់នូវវឌ្ឍនភាព សមធម៌ សន្តិសុខសង្គម និងបរិស្ថាន ដើម្បីប្តូរទៅរកការរីកចម្រើនសាមញ្ញៗ ការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានឡើយ។ ពោលគឺត្រូវតែមានភាពសម្របសម្រួលផលប្រយោជន៍ និងការចែករំលែកហានិភ័យរវាងរដ្ឋ ប្រជាជន និងអាជីវកម្ម អ្នកវិនិយោគ និងដៃគូ។

អាស្រ័យហេតុនេះ ត្រូវតែបន្តរួមផ្សំកម្លាំងជាតិ និងកម្លាំងនៃសម័យកាល រវាងកម្លាំងខាងក្រៅ និងផ្ទៃក្នុង ដើម្បីពង្រីកសក្តានុពលជាអតិបរមារបស់ប្រទេសជាតិសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតី “៣ រួមគ្នា”៖ ស្តាប់ និងយោគយល់ទាំងអស់គ្នា; ចែករំលែកចក្ខុវិស័យសម្រាប់សកម្មភាព; ធ្វើការជាមួយគ្នា, ទទួលផលជាមួយគ្នា, ឈ្នះជាមួយគ្នា, អភិវឌ្ឍជាមួយគ្នា; រក្សាភាពក្លាហានកុំស្រវឹងខ្លាំងជាមួយជ័យជំនះ និងនាពេលទទួលបានអំណោយផល; យើងត្រូវតែមានភាពនឹងនចិត្ត និងអត់ធ្មត់នៅពេលជួបប្រទះការលំបាក និងបញ្ហាប្រឈម និងអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋប្រកបដោយភាពច្នៃប្រឌិត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងសន្និសីទរវាងនាយករដ្ឋមន្ត្រីជាមួយទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស

ក្នុងសន្និសីទប្រតិភូទាំងអស់បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន ទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស សមាគម ធុរកិច្ចក្នុងស្រុក និងធុរកិច្ចវៀតណាមនៅក្រៅប្រទេស ដែលបានដាក់អនុវត្តការទូតសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ស៊ីជំរៅ និងសំខាន់ បើកចេញនូវទិសដៅថ្មី មានភាពឈានមុខគេ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ចង្អុលបង្ហាញដោយត្រង់ពីដែនកំណត់ និងចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ចដូចជា៖ កង្វះភាពច្នៃប្រឌិត ការផ្តល់ប្រឹក្សាមិនបានតាមទាន់ជាមួយនឹងការអភិវឌ្ឍ និងការសម្របសម្រួលក្នុងចំណោមក្រសួង និងស្ថាប័នមិនទាន់ពេលវេលា...

បញ្ចប់សន្និសីទ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់ស្ថាប័ន អង្គភាពត្រូវតែលើកកម្ពស់៣យ៉ាង”៖ លើកកំពស់កិត្យានុភាព និងភាពរឹងមាំរបស់ប្រទេស ដើម្បីជំរុញការនាំចេញ និងការទាក់ទាញវិនិយោគិន; លើកកំពស់កម្លាំងជាតិ និងកម្លាំងសម័យកាល ជំរុញការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការអភិវឌ្ឍទេសចរណ៍; លើកកំពស់ភាពច្នៃប្រឌិត ភាពបត់បែន និងភាពវៃឆ្លាតរបស់ប្រជាជនវៀតណាម ដើម្បីធ្វើពិពិធកម្មទីផ្សារ ធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្ម និងបង្កើនប្រសិទ្ធភាពជាអតិបរមាពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មក្នុងបរិបទបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញទិសដៅសំខាន់ៗចំនួន៤សម្រាប់ការទូតសេដ្ឋកិច្ចនាពេលខាងមុខ។ តាមនោះ ចាំបាច់ត្រូវរៀបចំឱ្យបានល្អនូវកម្មវិធីកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសកម្មភាពកិច្ចការបរទេសគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យខ្លឹមសារសេដ្ឋកិច្ចបន្តក្លាយទៅជាចំណុចសំខាន់នៃសកម្មភាពកិច្ចការបរទេស។ កំណត់យ៉ាងច្បាស់នូវផលិតផល គម្រោង និងផែនការជាក់លាក់ ដែលអាចធ្វើទៅបានជាមួយដៃគូនីមួយៗ ដើម្បីលើកកម្ពស់ការអនុវត្ត។

លោក Pham Minh Chinh តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន មូលដ្ឋាន ធុរកិច្ច និងទីភ្នាក់ងារតំណាងវៀតណាមនៅបរទេសត្រូវតែធ្វើការរួមគ្នាដើម្បីជំរុញកំណើនប្រពៃណី (ពាណិជ្ជកម្ម ការវិនិយោគ ការប្រើប្រាស់) ទន្ទឹមនោះជំរុញចលករកំណើនថ្មី (សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចចែករំលែក  សេដ្ឋកិច្ចចំណេះដឹង)...។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ត្រូវតែទាញយកសក្តានុពលជាអតិបរមានៃបណ្តាក្របខ័ណ្ឌ និងទំនាក់ទំនងដែលបានធ្វើឱ្យប្រសើរឡើងថ្មី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ពិនិត្យយ៉ាងម៉ត់ចត់ តាមដាន និងជំរុញការអនុវត្តការប្តេជ្ញាចិត្តជាមួយដៃគូអន្តរជាតិ ជំរុញការកៀរគរធនធានរបស់ជនជាតិវៀតណាមជាង៦លាននាក់ទៅបរទេសដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ។

ទាក់ទិននឹងវិធានការជាក់លាក់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យត្រូវតែសកម្មក្នុងការផ្ញើសារទៅកាន់ដៃគូអន្តរជាតិអំពីស្មារតី ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធានាបរិយាកាសនយោបាយ ការវិនិយោគ និងធុរកិច្ចប្រកបដោយសុវត្ថិភាព និងទាក់ទាញនៅវៀតណាម ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយទីផ្សារធំៗ សំខាន់ និងពង្រីក ធ្វើពិពិធកម្មទីផ្សារ ដោយផ្តោតលើតំបន់ដែលមានសក្តានុពលច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ បង្កើតរបកគំហើញក្នុងការទាក់ទាញការវិនិយោគលើវិស័យថ្មីៗដូចជា គ្រឿងអេឡិចត្រូនិក បញ្ញាសិប្បនិមិត្ត ថាមពល...

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតសេដ្ឋកិច្ចត្រូវតែមានរបកគំហើញក្នុងឆ្នាំ ២០២៤ ក្នុងស្មារតី៖ ភាពច្នៃប្រឌិតក្នុងការគិត ភាពច្នៃប្រឌិតក្នុងយុទ្ធសាស្ត្រ ឯកភាពក្នុងការយល់ឃើញ និងសកម្មភាព មានឱកាសត្រូវតែចាប់យកបន្ទាន់ ជួបប្រទះឧបសគ្គត្រូវតែដោះស្រាយ ការអនុវត្តត្រូវតែខ្លាំងក្លាមានប្រសិទ្ធភាព និងនិរន្តរភាព ជាពិសេសក្នុងស្ថានភាពប្រទេសនៅតែជួបការលំបាក៕

បកប្រែដោយ Minh Trung