BRI ពង្រីកលំហតភ្ជាប់

វេទិកានេះមានការអញ្ជើញចូលរួមពីប្រតិភូជាង ៤,០០០  នាក់មកពីប្រទេសជាង ១៤០ និងអង្គការអន្តរជាតិចំនួន ៣០។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ២០ រូប បានចូលរួមវេទិកានេះ។ ទទួលការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួម BRF 3។

មានប្រសាសន៍នៅក្នុងពិធីបើក BRF 3 លោក Xi Jinping បានលើកឡើងពីសមិទ្ធផលនៃដំណើររយៈពេល ១០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍយ៉ាងស្វាហាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ បន្ទាប់ពីជាងមួយទសវត្សរ៍ BRI បានពង្រីកលំហនៃការតភ្ជាប់ពីទ្វីបអឺរ៉ាស៊ីទៅអាហ្វ្រិក និងអាមេរិកឡាទីន។ មិនត្រឹមតែបង្កើតច្រករបៀងសេដ្ឋកិច្ច ផ្លូវថ្នល់ និងផ្លូវដែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគលើការអភិវឌ្ឍថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស ការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី និងការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ការផ្លាស់ប្តូរអ្នកសិក្សា ការតភ្ជាប់អាជីវកម្មជាដើម។ សមិទ្ធផលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ "ទសវត្សរ៍មាស" បន្តបន្ទាប់នៃ BRI ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម មានប្រសាសន៍ក្នុងកិច្ចប្រជុំជាន់ខ្ពស់ដោយប្រធានបទ “សេដ្ឋកិច្ចឌីជីថល-កម្លាំងជំរុញថ្មីនៃកំណើន” 

សសរស្តម្ភចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលត្រូវបានលើកឡើងដោយវៀតណាម

នារសៀលថ្ងៃទី១៨ ខែតុលា BRF 3 បានបន្តប្រព្រឹត្តទៅដោយមានកិច្ចប្រជុំជាន់ខ្ពស់ចំនួន ៣ ស្តីពីសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍ​បៃតង និងការតភ្ជាប់តំបន់ រួមជាមួយនឹងវេទិកាបន្ទាប់សន្សំថ្នាក់រដ្ឋមន្ត្រីចំនួន ៦ ស្តីពីការតភ្ជាប់ពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងការផ្លាស់ប្តូរអ្នកសិក្សា ផ្លូវសូត្រស្អាត កិច្ចសហប្រតិបត្តិការក្នុងស្រុក និងកិច្ចសហប្រតិបត្តិការសមុទ្រ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំជាន់ខ្ពស់ដោយប្រធានបទ “សេដ្ឋកិច្ចឌីជីថល-កម្លាំងជំរុញថ្មីនៃកំណើន” លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រគំនិតផ្តួចផ្តើមដែលមានប្រយោជន៍ចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមស្វាគមន៍ និងបានចូលរួមយ៉ាងសកម្មក្នុងយន្តការ និងគំនិតផ្តួចផ្តើមពិភពលោកសំខាន់ៗជាច្រើន ដែលផ្តួចផ្តើមឡើងដោយប្រទេសចិន។

ពិភាក្សាអំពីសេដ្ឋកិច្ចឌីជីថល ដែលជាកម្លាំងចលករថ្មីនៃកំណើន លោកប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនាំមកសក្តានុពលថ្មី និងលំហអភិវឌ្ឍដ៏ធំធេង ហើយបង្កើតទំនាក់ទំនងរវាងប្រទេសនានាយ៉ាងឆាប់រហ័ស។ ប្រទេសនីមួយៗនឹងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយក្លាយជាផ្នែកដែលមិនអាចបំបែកបាននៃសេដ្ឋកិច្ចឌីជីថលពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចឌីជីថលក៏បង្កហានិភ័យដល់សន្តិសុខ និងសុខុមាលភាពសង្គមផងដែរ ប្រសិនបើមិនមានការតម្រង់ទិស និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។  កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ បានចាប់យកនិន្នាការនេះភ្លាមៗ ហើយរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរដ៏រឹងមាំនៃប្រទេសនានាតាម “ផ្លូវសូត្រឌីជីថល” ពីហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប ទីក្រុងឆ្លាតវៃ ទៅជាសកម្មភាពពាណិជ្ជកម្មដ៏រស់រវើកនៅក្នុងលំហឌីជីថល។

លោកប្រធានរដ្ឋបានចែករំលែកថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផ្លូវតភ្ជាប់ជាមួយពិភពលោកទាំងនៅលើដីគោក លើអាកាស សមុទ្រ និងក្នុងលំហឌីជីថល។ តាមនោះ វៀតណាមកំពុងព្យាយាមពន្លឿនការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលទាក់ទងនឹងគំរូកំណើនប្រកបដោយការច្នៃប្រឌិត។ ក្នុងស្មារតីនោះ វៀតណាមកំណត់ថា៖ លំហថ្មីគឺសេដ្ឋកិច្ចឌីជីថល។ កម្លាំងផលិតភាពថ្មីគឺធនធានមនុស្ស បច្ចេកវិទ្យាឌីជីថល និងទិន្នន័យឌីជីថល។ កម្លាំងជំរុញថ្មីគឺការច្នៃប្រឌិតឌីជីថល។ ដើម្បីធានាបាននូវភាពសុខដុមរមនានៃផលប្រយោជន៍រវាងបណ្តាប្រទេស និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងអស់ក្នុងដំណើរការនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល លោកប្រធានរដ្ឋ បានលើកឡើងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថលដោយផ្អែកលើសសរស្តម្ភចំនួន ៣ គឺ៖ ទីមួយគឺកិច្ចសហប្រតិបត្តិការលើស្ថាប័នឌីជីថល, ទីពីរគឺកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ទីបី គឺកិច្ចសហប្រតិបត្តិការធនធានមនុស្សឌីជីថល ។

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប្រទេស និងអង្គការអន្តរជាតិនានា

ទទួលជួបប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe លោក Vo Van Thuong ប្រធានរដ្ឋបានអះអាងថា គោលនយោបាយរបស់វៀតណាម គឺជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយស្រីលង្កា និងមានបំណងចង់ធ្វើឲ្យទំនាក់ទំនងវៀតណាម-ស្រីលង្កា មានការអភិវឌ្ឍបន្ថែមទៀត បំពេញផលប្រយោជន៍ជាក់ស្តែង នៃប្រជាជនទាំងពីរ។

ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោក Vo Van Thuong ប្រធានរដ្ឋបានស្នើភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មរបស់គ្នាទៅវិញទៅមក តាមរយៈនោះជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ឱ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ព្រមទាំងជាសហប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះវៀតណាម-ស្រីលង្កាផងដែរដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះនាពេលឆាប់ៗខាងមុខតាមយន្តការប្រចាំឆ្នាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខ។

លោក Ranil Wickremesinghe បានឯកភាពជាមួយការលើកឡើងរបស់លោក Vo Van Thuong  ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ សាសនា និងទេសចរណ៍។

ភាគីទាំងពីរបានអះអាងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី រួមមានអង្គការសហប្រជាជាតិ អាស៊ាន និងចលនាមិនចូលបក្សសម្ព័ន្ធ។

leftcenterrightdel
លោក Vo Van Thuong ជួបពិភាក្សាការងារជាមួយលោក Antonio Guterres 

* ទទួលជួបអគ្គលេខាធិការ អ.ស.ប លោក Antonio Guterres លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុក អ.ស.ប ជាស្ថាប័នឈានមុខគេសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក និងជាមិត្តដ៏ជិតស្និទ្ធ ដែលជឿទុកចិត្ត ស្មោះត្រង់ និងយូរអង្វែងរបស់វៀតណាមក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រទេស។

លោក Vo Van Thuong បានឲ្យដឹងថា វៀតណាមកំពុង សម្របសម្រួលយ៉ាងសកម្មជាមួយអង្គការនានាក្នុងប្រព័ន្ធសហប្រជាជាតិ ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើនដូចជា អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ធានាយុត្តិធម៌សង្គម ចូលរួមកងកម្លាំងរក្សាសន្តិភាពជាដើម។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប លោក Vo Van Thuong និងសង្កត់ធ្ងន់ថា វៀតណាមជាគំរូដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍជាច្រើន និងជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ ហើយបានសម្តែងក្តីរំពឹងថា វៀតណាមនឹងរួមចំណែកកាន់តែខ្លាំងឡើងក្នុងអភិបាលកិច្ចសកល។

លើសពីនេះ លោក António Guterres បានឯកភាពទាំងស្រុង និងចែករំលែកទស្សនៈរបស់វៀតណាម លើការលើកកម្ពស់ពហុភាគីនិយម ច្បាប់អន្តរជាតិ និងលើកកំពស់ប្រសិទ្ធភាពនៃស្ថាប័នអន្តរជាតិ។ លោកអះអាងថានឹងគាំទ្រវៀតណាមយ៉ាងពេញទំហឹងក្នុងដំណើរការអនុវត្តការប្តេជ្ញាចិត្តលើការអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ចែករំលែកអំពីស្ថានភាពក្នុងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើតម្រូវការដើម្បីលើកកំពស់នីតិរដ្ឋ លើកកម្ពស់តួនាទីនៃកិច្ចសន្ទនា និងយន្តការសហប្រតិបត្តិការរវាងអង្គការក្នុងតំបន់ និងអង្គការសហប្រជាជាតិ និងគាំទ្រមជ្ឈភាពរបស់អាស៊ាន៕

បកប្រែដោយ Minh Trung