ដោយសារត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ G7 គឺជាសម្ព័ន្ធមិត្តនៃប្រទេសឧស្សាហកម្មជឿនលឿនចំនួន៧ ដោយរួមមាន៖ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង កាណាដា និងអ៊ីតាលី។ នៅឆ្នាំ ២០២៣ ប្រទេសជប៉ុន កាន់តួនាទីជាប្រធាន G7 និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 និងកិច្ចប្រជុំកំពូល G7 បើកទូលាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។

កិច្ចប្រជុំកំពូល G7 នៅឆ្នាំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ឧសភា ហើយជាកិច្ចប្រជុំពហុភាគីដ៏សំខាន់ ដែលប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងសន្តិសុខនៅលើពិភពលោកមានភាពស្មុគស្មាញ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូល G7 បើកទូលាយ ត្រូវបានប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែឧសភា ដោយមានភ្ញៀវជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៨ និងអង្គការអន្តរជាតិចំនួន ៦។ កិច្ចប្រជុំនេះ មាន ៣ វគ្គ ដោយមានប្រធានបទដូចខាងក្រោម៖ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយវិបត្តិជាច្រើន (ផ្តោតលើបញ្ហាស្បៀងអាហារ សុខភាព ការអភិវឌ្ឍ សមភាពយេនឌ័រ), កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីភពផែនដីប្រកបដោយនិរន្តរភាព (ផ្តោតលើបញ្ហាអាកាសធាតុ បរិស្ថាន និងថាមពល), ឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព (ផ្តោតលើបញ្ហាសន្តិភាព ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី)។

នេះជាលើកទី៣ ហើយដែលវៀតណាម បានចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ និងជាលើកទី ២ ដែលចូលរួមតាមការអញ្ជើញរបស់ជប៉ុន។ នេះបង្ហាញពីសារៈសំខាន់របស់ជប៉ុននិយាយដោយឡែក និង G7 និយាយរួម ចំពោះគោលជំហរ និងតួនាទីរបស់វៀតណាមនៅក្នុងតំបន់។ ការអញ្ជើញចូលរួមរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងកិច្ចប្រជុំកំពូល G7 បើកទូលាយលើកនេះក៏បានអះអាងនូវការរួមចំណែករបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងរក្សាកំណើន ព្រមទាំងដោះស្រាយបញ្ហាប្រឈមរួមដែលសហគមន៍អន្តរជាតិជួបប្រទះ។ នេះក៏ជាឱកាសដើម្បី វៀតណាមអនុវត្តយ៉ាងខ្លាំងក្លានូវគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ គឺ “ឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេស; ការបញ្ជូនសារអំពីប្រទេសវៀតណាមមួយ អភិវឌ្ឍ រស់រវើក និងនវានុវត្តន៍ កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព ការអភិវឌ្ឍ និងកង្វល់រួមរបស់សហគមន៍អន្តរជាតិ”។

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាម និងជប៉ុន បានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយជាមួយនឹងកម្រិតខ្ពស់នៃទំនុកចិត្តនយោបាយ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីររក្សាដំណើរទស្សនកិច្ច និងទំនាក់ទំនងជាប្រចាំនៅវេទិកាអន្តរជាតិ និងតំបន់។ ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម និងជាអ្នកផ្តល់ជំនួយ ODA ដ៏ធំបំផុតដល់វៀតណាម។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសវិស័យការពារជាតិ សន្តិសុខ ការវិនិយោគ ពាណិជ្ជកម្ម ODA សុខាភិបាល កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ... ត្រូវបានដាក់ពង្រាយយ៉ាងសកម្ម។ ភាគីទាំងពីរធ្វើការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ក៏ដូចជាក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងឆ្នាំ ២០២៣ រំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh ទៅកាន់ប្រទេសជប៉ុន មានគោលបំណងពង្រឹងបន្ថែមនូវទំនុកទុកចិត្ត និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែអភិវឌ្ឍ លើកកំពស់ខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ODA ជំនាន់ថ្មី ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល ...

ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ និងធ្វើការនៅប្រទេសជប៉ុន ដោយរំពឹងថានឹងបន្តធ្វើឱ្យទំនាក់ទំនងបរទេសរវាងវៀតណាម និងជប៉ុនកាន់តែប្រសើរឡើង។ ឆ្លៀតទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សមាជិក G7 និងដៃគូអន្តរជាតិក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលទាក់ទិននឹងផលប្រយោជន៍របស់វៀតណាម ហើយទន្ទឹមនឹងនោះ ទាក់ទាញធនធានអន្តរជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមរបស់ប្រទេស៕

បកប្រែដោយ Minh Trung