ក្នុងបរិបទដែលវៀតណាម និងគុយបារៀបចំប្រារព្ធពិធីរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំគុយបា លោក Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូងនៅខេត្ត Quang Tri (ខែកញ្ញា ឆ្នាំ១៩៧៣/ ខែកញ្ញា ឆ្នាំ២០២៣) លោក Vuong Dinh Hue នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាជាតិ Esteban Lazo Hernándes។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាទទួលជួបលោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមុនពេលប្រព្រឹត្តទៅដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ចាប់ពីថ្ងៃទី១៨ មេសា លោក Orlando Nicolás Hernández Guillén ឯកអគ្គរដ្ឋទូតគុយបា បានអះអាងថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ ព្រោះនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមមកកាន់ប្រទេសគុយបា។

លោក Orlando Hernández Guillén បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងគុយបា-វៀតណាមលើវិស័យជាច្រើន ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។

ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាម និងគុយបាត្រៀមរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់លោក Fidel Castro ទៅកាន់ខេត្ត Quang Tri និងខួបលើកទី ៦០ នៃការបង្កើតគណៈកម្មាធិការគុយបាសាមគ្គីជាមួយវៀតណាមខាងត្បូង (២៥ កញ្ញា ឆ្នាំ១៩៦៣)។

លោកឯកអគ្គរដ្ឋទូតគុយបា បានសង្កត់ធ្ងន់ថា លោក Fidel Castro គឺជាប្រមុខរដ្ឋបរទេសដំបូងបង្អស់ និងតែមួយគត់ដែលបានមកបំពេញទស្សនកិច្ចនៅតំបន់រំដោះវៀតណាមខាងត្បូង។ វត្តមានរបស់ថ្នាក់ដឹកនាំ Fidel Castro នៅក្នុង "ទឹកដីភ្លើងក្តីគគុក" នៃខេត្ត Quang Tri ត្រឹមតែបានប្រព្រឹត្តទៅប៉ុន្មានខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយវោហារដ៏ល្បីល្បាញ និងស្ថិតស្ថិរជាអមតៈរបស់លោក Fidel Castro នៅទីនេះគឺ “ដើម្បីវៀតណាម គុយបាហ៊ានលះបង់សាច់ឈាមស្រស់របស់ខ្លួនឯង” ហើយវោហារនេះបានក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភាពស្មោះត្រង់របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពក្នុងពិភពលោក។

លើកឡើងអំពីការគ្រោងទុកដែរថា លោក Vuong Dinh Hue នឹងមានបទសុន្ទរកថាមួយនៅរដ្ឋសភាគុយបា នៅថ្ងៃទី១៩ ខែមេសា ខាងមុខនេះដែលជាថ្ងៃនៃជ័យជំនះ Girón (១៩ មេសា ១៩៦១ - ១៩ មេសា ២០២៣) ហើយក៏ជាថ្ងៃដែលរដ្ឋសភាគុយបា នីតិកាលទី១០ នឹងបើកសម័យប្រជុំដំបូងបង្អស់បន្ទាប់ពីការបោះឆ្នោតទូទាំងប្រទេសកាលពីថ្ងៃទី២៦ មិនា ផងដែរ។ លោក Orlando Hernández Guillén ឯកអគ្គរដ្ឋទូត បាននិយាយថា នេះគឺជា "ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ" និង"ពិសេសបំផុត" ព្រោះថា នេះគឺត្រឹមតែអាចធ្វើទៅបានពីព្រោះវាជាទំនាក់ទំនងគុយបា-វៀតណាម ហើយដោយសារតែទំនាក់ទំនង "ពិសេសបំផុត" រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រីគុយបា Fidel Castro និងលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Van Dong ក្នុងជំនួបដែលប្រជាជនខេត្ត Quang Tri ស្វាគមន៍គណៈប្រតិភូគុយបាមកបំពេញទស្សនកិច្ចតំបន់រំដោះវៀតណាមខាងត្បូង ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៧៣

គុយបា និងវៀតណាម មានទំនាក់ទំនងជាបងប្អូន សាមគ្គីភាព តែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូអភិវឌ្ឍន៍ ការពារអធិបតេយ្យភាព និងឯករាជ្យភាព។ ក្នុងអតីតកាល គុយបាតែងតែជួយគាំទ្រវៀតណាមក្នុងការតស៊ូរំដោះជាតិ។​ នាបច្ចុប្បន្ននេះ គ្រាពេលដែលគុយបាជួបការលំបាកជាច្រើន វៀតណាមក៏តែងតែជួយនិងបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនគុយបាផងដែរ។ ទាំងនេះគឺជាកត្តាដ៏សំខាន់នៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសទាំងពីរ។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តគុយបា និងបក្សកុម្មុយនិស្តវៀតណាម គុយបានិងវៀតណាម ប្រទេសសង្គមនិយមទាំងពីរបានរួមគ្នាបន្តនូវគោលដៅនៃការខិតខំដើម្បីជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងដើម្បីយុត្តិធម៌សង្គមដោយមានទំរង់អភិវឌ្ឍរៀងៗរបស់ខ្លួន។ ប្រការនេះផ្តល់ឱ្យយើងនូវឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍស៊ីជម្រៅតាមរយៈទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

វៀតណាមបានឆ្លងកាត់ការផ្លាស់ថ្មីជាច្រើនឆ្នាំ ហើយសម្រេចបានសមិទ្ធផលសេដ្ឋកិច្ច និងសង្គមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ លោកឯកអគ្គរដ្ឋទូតគុយបា បានសង្កត់ធ្ងន់ថា នេះគឺជាគំរូបទពិសោធន៍ដែលគុយបាអាចសិក្សា ស្វែងយល់ ហើយអាចសហការក្នុងវិស័យនេះ។

លោកឯកអគ្គរដ្ឋទូត Orlando Hernández Guillén ក៏បាននិយាយដែរថា ប្រទេសគុយបា និងវៀតណាមមានវិស័យសហប្រតិបត្តិការជាច្រើនដែលបំពេញបន្ថែមដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ វៀតណាមផ្តល់តម្រូវការសំខាន់ៗជាច្រើនសម្រាប់គុយបា ជាពិសេសអង្ករ ដែលមានសារៈសំខាន់ក្នុងការធានាសន្តិសុខស្បៀងរបស់គុយបា។ ក្រៅពីនេះ វៀតណាមក៏ផ្តល់ផលិតផលបច្ចេកវិទ្យាជាច្រើនដល់គុយបា ដោយសារការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់របស់វៀតណាម បានរួមចំណែកធ្វើឱ្យការផ្គត់ផ្គង់ឧបករណ៍មានភាពស្ថេរភាពនៅក្នុងទីផ្សារជាច្រើន ដែលក្នុងនោះរួមទាំងគុយបាផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រទេសគុយបាមានផលិតផលល្បីៗជាច្រើននៅលើពិភពលោក រួមទាំងផលិតផលប្រពៃណីដូចជា ស៊ីហ្គា និងស្រា ក៏ដូចជាផលិតផលបច្ចេកវិទ្យាហ្សែន ជីវសាស្រ្ត និងឱសថ។ល។  ទាំងនេះគឺជាវិស័យដែលយើងអាចបំពេញគ្នាទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់ភាពខ្លាំងរបស់គ្នាទៅវិញទៅមក។

លើកឡើងពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរវៀតណាម និងគុយបា លោក Orlando Hernández Guillén បានសម្តែងថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងស៊ីជម្រៅអស់រយៈពេលជាច្រើនឆ្នាំ ដែលត្រូវបានបង្កើតឡើងរវាងតំណាងរដ្ឋសភា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស។

ទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស៊ីជម្រៅទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ជាមួយគុយបា ពីភាពជាក់ស្តែង និងសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

លោក Orlando Hernández Guillén ឯកអគ្គរដ្ឋទូតក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ភាគីទាំងពីរនឹងពិភាក្សាលើវិស័យជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនផងដែរ៕

បកប្រែដោយ Minh Trung