នាព្រឹកថ្ងៃទី ៨ មេសា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបគណៈប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិក ដឹកនាំដោយ លោក Jeff Merkley សមាជិកព្រឹទ្ធសភា ដែលកំពុងបំពេញទស្សនកិច្ចការងារ តបតាមការអញ្ជើញរបស់រដ្ឋសភាវៀតណាម។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Jeff Merkley សមាជិកព្រឹទ្ធសភា (រូប​ថត៖ quochoi.vn)

ក្នុងជំនួបនេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម  បានចាត់ទុកថា៖ វៀតណាម និងសហរដ្ធអាមេរិក ត្រូវជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រដ្ឋសភាវៀតណាមកំពុងខិតខំប្រឹងប្រែងបង្កើតក្របខ័ណ្ឌច្បាប់ក្នុងវិស័យនេះ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមត្រូវការយ៉ាងខ្លាំងនូវការគាំទ្រពីសហរដ្ឋអាមេរិកទាក់ទងនឹងធនធាន ហិរញ្ញវត្ថុ និងបទពិសោធន៍ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តក្នុងវិស័យនេះ។

លោកប្រធានរដ្ឋសភាបានស្នើឲ្យ រដ្ឋសភាអាមេរិកបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម; បង្កើនថវិកាសម្រាប់គម្រោងសម្អាតសារធាតុឌីអុកស៊ីន បោសសម្អាតគ្រាប់បែកមីន ជួយឧបត្ថម្ភជនពិការ និងស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីវៀតណាម ព្រមទាំងស្នើឲ្យរដ្ឋសភាអាមេរិកគាំទ្រការរក្សាទំនាក់ទំនងពាណិជ្ជកម្មស្ថិរភាព និងយូរអង្វែងរវាងប្រទេសទាំងពីរ  បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមដូចជា ត្រីប្រា បង្គា ការនាំចូលផ្លែឈើ ទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ quochoi.vn)

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងសមុទ្រខាងកើត រួមទាំងធានានូវសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃ ច្បាប់អន្តរជាតិ (UNCLOS 1982); បន្តគាំទ្រវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីលើកកំពស់សមត្ថភាពនាវាចរណ៍។ លោក Jeff Merkley សមាជិកព្រឹទ្ធសភា  បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រវៀតណាម ក្នុងការការពារអធិបតេយ្យភាព និងការការពារសិទ្ធិរបស់ជាតិ។ ទន្ទឹមនឹងនោះ នឹងជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ច្បាប់អន្តរជាតិ៕

បកប្រែដោយ Duy Hoan