ផ្លាស់ប្ដូរយោបល់ជាមួយលោកវរសេនីយ៍ទោ Phan Khue Vu ប្រធានផ្នែកភស្តុភារនិងបច្ចេកទេសនៃកងពលធំលេខ ៣០៨ យើងខ្ញុំបានដឹងថា មុនពេលជ្រើសរើសយុទ្ធជនថ្មីឆ្នាំ ២០២៤ អង្គភាពនានាក្នុងកងពលធំលេខ ៣០៨ បានរៀបចំការហ្វឹកហាត់ និងផ្សព្វផ្សាយឯកសារអំពីការជ្រើសរើសយុទ្ធជនថ្មី និងលក្ខណវិនិច្ឆ័យសុខភាព។ ព្រមទាំងណែនាំអំពីការចុះឈ្មោះ និងផ្គត់ផ្គង់ឯកសណ្ឋាយោធា សម្ភារៈនៅមូលដ្ឋាន។

leftcenterrightdel
យុទ្ធជននៃកងវរសេនាធំលេខ ១០២ កងពលធំលេខ ៣០៨ (អង្គទ័ពលេខ ១២) បង្កបង្កើនផលនិងកែលំអម្ហូបអាហារ

ដើម្បីបង្កើតចំណាប់អារម្មណ៍ល្អសម្រាប់យុទ្ធជនថ្មីចាប់ពីពេលដែលពួកគេមកអង្គភាព ដោយផ្អែកលើទម្រង់ "ឧទ្យានវប្បធម៌យោធិន" អង្គភាពនានានៅកងពលធំបានជួសជុល និងបន្តដាំផ្កាបន្ថែម និងដើមឈើ...បង្កើតលំហបៃតងដ៏ត្រជាក់ និងស្រស់ស្អាតនៅក្នុងអង្គភាព។ ក្រៅពីនេះ អង្គភាពភស្តុភារបច្ចេកទេសបានផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្ស មេបញ្ជាការ រៀបចំកន្លែងស្នាក់នៅ និងផ្គត់ផ្គង់សំភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់យុទ្ធជន។

បើតាមលោកវរសេនីយ៍ទោ Phan Khue Vu ក្រៅពីខ្លឹមសារខាងលើនេះ កងពលធំក៏បានយកចិត្តទុកដាក់លើយុទ្ធជន។ ដើម្បីកែលំអម្ហូបអាហារ អង្គភាពបានរៀបចំសកម្មភាពលើកកម្ពស់បច្ចេកទេសកែច្នៃ និងចម្អិនអាហារលើកកម្ពស់ស្មារតីទទួលខុសត្រូវ។ ចាប់ពីចុងឆ្នាំ២០២៣ អង្គភាពបានបង្កើតផែនការដាំបន្លែ មើម និងផ្លែឈើ ដើម្បីផ្គត់ផ្គង់ដល់យុទ្ធជនថ្មី។ ជាមួយគ្នានេះ អង្គភាពនានាក្នុងកងពេលធំ ក៏បានចិញ្ចឹមជ្រូកញីចំនួន ៣០០ ក្បាល និងជ្រូកយកខ្សាច់ជាង ៣.២០០  ក្បាល និងហ្វូងបសុបក្សីជាច្រើនក្បាលទៀតផង។

ជាមួយនឹងការបង្កបង្កើនផលដែលផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកែច្នៃបែបវិទ្យាសាស្ត្រ កងពេលធំតែងតែផ្គត់ផ្គង់បន្លែ សាច់ជ្រូក និងពងមាន់ ពងទា ចំនួន ១០០% និងត្រីចំនួន ៧០% ដើម្បីផ្គត់ផ្គង់ដល់ផ្ទះបាយជាមួយនឹងតម្លៃថោកជាងនៅទីផ្សារពី ១០ ដល់ ២០ %  ដែលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់យុទ្ធជន៕

បកប្រែដោយ Pham Diep