នៅក្នុងជំនួបនេះ លោក Dang Hoang Giang បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ការផ្លាស់ប្តូររវាងធុរកិច្ចនៃប្រទេសទាំងពីរ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

leftcenterrightdel
លោក Dang Hoang Giang និងអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា នៅស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ vov)

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបច្ចុប្បន្នមានលក្ខណៈតិចតួច ហើយពិចារណាពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ទន្ទឹមនឹងការទទួលស្គាល់បេក្ខភាពរបស់បូស្នៀ និងហឺហ្សេហ្គោវីណា នៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ  សម្រាប់អាណត្តិ ២០២៥-២០២៧ ផងដែរ។ លោក Josip Brkic បានឯកភាពតាមសំណើរបស់ភាគីវៀតណាម ហើយចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ដោយសង្ឃឹមថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មចំពោះបូស្នៀ និងហឺហ្សេហ្គោវីណា ឱ្យក្លាយជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ៕

តាម vovworld.vn