leftcenterrightdel
លោក Pham Minh Chinh ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងគមនាគមន៍មួយចំនួនដែលឆ្លងកាត់ខេត្តចំនួន ៣៖ Khanh Hoa, Phu Yen និង Binh Dinh (រូបថត៖ VOV)

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បំពេញឱ្យបានល្អនូវការងារបោសសម្អាតទីតាំង និងការតាំងទីលំនៅថ្មីជូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅដោយសារគម្រោងនេះ។ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោង បើកលំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់។ ចំពោះអ្នកម៉ៅការ និងអង្គភាពសំណង់ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ការអនុវត្តគម្រោងត្រូវតែធានាបាននូវស្តង់ដារ បច្ចេកទេស និងសោភ័ណភាព ជៀសវាងឧប្បត្តិហេតុអវិជ្ជមាន ធានាសុវត្ថិភាពការងារ ផ្ទៀងស្តាប់យោបល់របស់ប្រជាពលរដ្ឋដោយសុឆន្ទៈ និងមានការទទួលខុសត្រូវ ប្រសិនបើមានការជំពាក់ជំពិនណាមួយ ត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយ៕

តាម vovworld.vn