ស្វាគមន៍លោក Narayana Murthy អញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការជាមួយដៃគូវៀតណាមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន លោក Pham Minh Chinh បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ លោក និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ឲ្យសមស្របនឹងសក្ដានុពល ក៏ដូចជាទំហំនៃទំនាក់ទំនងវៀតណាម-ឥណ្ឌា។

leftcenterrightdel
លោក Pham Minh Chinh និងលោក Nagavara Ramaroa Narayana Murthy (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឥណ្ឌានិយាយជារួម និងសម្ព័ន្ធក្រុមហ៊ុន Infosys និយាយដោយឡែក ក៏ដូចជាលោក Narayana Murthy ផ្ទាល់ ជួយឧបត្ថម្ភវៀតណាមក្នុងការកៀងគរធនធានដើម្បីអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មសូហ្វវែរ បញ្ញាសិប្បនិមិត្ត និង Semiconductor  ចែករំលែកបទពិសោធន៍ គំនិត ផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ច្បាប់ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មសូហ្វវែរ បញ្ញាសិប្បនិម្មិត និង Semiconductor ជួយគាំទ្រសហគ្រាសវៀតណាមចូលរួមនៅក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលក្នុងវិស័យនេះ។

អតីតប្រធានសម្ព័ន្ធក្រុមហ៊ុន Infosys  បានសម្តែងការកោតសរសើរចំពោះវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ឯកភាពនឹងយោបល់របស់លោកនាយករដ្ឋមន្ត្រី វាយតំលៃខ្ពស់ចំពោះចក្ខុវិស័យរបស់វៀតណាមក្នុងការធ្វើបវិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងនិយាយថា Infosys ត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការ និងរួមដំណើរវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ទិន្នន័យធំ បញ្ញាសិប្បនិម្មិត កុំព្យូទ័រលើពពក... តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី។

បកប្រែដោយ Duy Hoan