ខ្លឹមសារនៃសារទូរលេខ និងសាររំលែកទុក្ខមានដូចខាងក្រោម៖

ក្នុងលិខិតចូលរួមរំលែកទុក្ខ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានកោតសរសើរលោក Nguyen Phu Trong អគ្គលេខាបក្ស ជាអ្នកដឹកនាំមានចក្ខុវិស័យ និងមានការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានប្រកបប្រសិទ្ធភាព។ ព្រមទាំង លោកចាត់ទុក “ការទូតឫស្សី” របស់លោក Nguyen Phu Trong អគ្គលេខាបក្ស ជាកត្តាសំខាន់សម្រាប់គោលនយោបាយការបរទេសរបស់វៀតណាមរក្សាបានតុល្យភាព និងពហុភាគីនីយកម្ម។ លោកជឿជាក់ថា តម្លៃនៃការដឹកនាំ និងគោលការណ៍របស់លោកអគ្គលេខាបក្ស នឹងត្រូវបានបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាដោយថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស (រូបថត៖ vnanet.vn)

សារទូរលេខរបស់លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សរសេរថា “ក្នុងតួនាទីជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong បានបន្សល់ទុកនូវសញ្ញាសម្គាល់គួរឲ្យចាប់អារម្មណ៍សម្រាប់ប្រទេស ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងរបស់វៀតណាមជាមួយអាល្លឺម៉ង់ និងអឺរ៉ុប”។

លោកស្រី Cindy Kiro អគ្គទេសាភិបាលនូវែលសេឡង់ បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ក្នុងអំឡុងពេលកាន់ដំណែងរបស់ខ្លួន ដែលវៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមគួរឲ្យចាប់អារម្មណ៍។ លោកអគ្គលេខាបក្សបានទទួលស្គាល់សារៈសំខាន់នៃទំនាក់ទំនងនូវែលហ្សេឡង់-វៀតណាម ហើយសម្ដែងនូវបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏កក់ក្តៅរវាងប្រទេសទាំងពីរ។

លោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋ Azerbaijan បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនលោក To Lam ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Ali Asadov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ Azerbaijan បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោក Pham Minh Chinh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Tahir Budagov អនុប្រធានគណបក្ស "Azerbaijan ថ្មី" បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោក Luong Cuong លេខាប្រចាំនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម៕

បកប្រែដោយ Thuy Anh