លោក Sergio Mattarella ប្រធានាធិបតីអុីតាលី បានសង្កត់ធ្ងន់លើការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាម និងអុីតាលី នៅពេលដែលប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងជាភាពដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅអុីតាលីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងខែមករា ឆ្នាំ២០១៣។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ vnanet.vn)

លោក Emmanuel Macron ប្រធានាធិបតីបារាំងបានចាត់ទុកថា ពេញមួយជីវិតបម្រើប្រទេសជាតិរបស់ខ្លួន លោកអគ្គលេខាបក្ស Nguyen Phu Trong បានខិតខំប្រឹងប្រែងដើម្បីអធិបតេយ្យភាពរបស់វៀតណាម និងដឹកនាំប្រទេសឲ្យសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រធានាធិបតីបារាំងបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងជំនួបជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong នៅទីក្រុងប៉ារីសឆ្នាំ ២០១៨ ក៏ដូចជាខ្លឹមសារដែលបានពិភាក្សាជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីខែតុលា កន្លងទៅ ជាពិសេសការប្តេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅលើពិភពលោក រួមមាន៖ លោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរី; លោក Lula Da Silva ប្រធានាធិបតីប្រេស៊ីល; ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani; លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកាតា; លោក Sharma Oi នាយករដ្ឋមន្ត្រីនេប៉ាល់ ប្រធានគណបក្សកុម្មុយនិស្តនេប៉ាល់ម៉ាក្សលេនីនរួបរួមគ្នា K.P.; លោក Bola Ahmed Tinubu ប្រធានាធិបតីនីហ្សេរីយ៉ា; លោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី; លោក Serdar Berdimuhamedov ប្រធានាធិបតី Turkmenistan; លោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន; លោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា, លោក Dinesh Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា... រួមជាមួយនឹងបណ្តាគណបក្សកាន់អំណាច គណបក្សកុម្មុយនិស្តជុំវិញពិភពលោក គណបក្សដៃគូ និងអង្គការអន្តរជាតិក៏បានផ្ញើសាររំលែកទុក្ខផងដែរ៕

បកប្រែដោយ Huyen Trang