នៅក្នុងសាររបស់ខ្លួន លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចែករំលែកថា ចក្ខុវិស័យរបស់លោកអគ្គលេខាបក្ស ក្នុងការជម្រុញអភិបាលកិច្ចនៅវៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ បំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់លោកអគ្គលេខាបក្សចំពោះទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីនឹងបន្តត្រូវបានកត់សម្គាល់។ កេរដំណែលរបស់លោកអគ្គលេខាបក្សនឹងបន្តបំផុសគំនិតដល់យុវជនជំនាន់ក្រោយនៅវៀតណាម និងទូទាំងអាស៊ីអាគ្នេយ៍។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong (រូប​ថត៖ vnanet.vn)

លោក Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បានឲ្យដឹងថា វៀតណាមបានបាត់បង់នូវមេដឹកនាំដ៏ឆ្នើមមួយរូប ហើយលោកអគ្គលេខាបក្សនឹងត្រូវបានប្រជាជនវៀតណាមចងចាំជានិច្ច ដោយក្តីគោរព និងការកោតសរសើរ។ ការដឹកនាំ និងការលះបង់របស់លោកអគ្គលេខបក្សចំពោះប្រទេស បានបន្សល់ទុកនូវសញ្ញាសម្គាល់មិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់វៀតណាម។

លោក José Ramos-Horta ប្រធានាធិបតី ទីម័រឡេស្តេបានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាឥស្សរជនឆ្នើមក្នុងប្រវត្តិសាស្ត្រសហសម័យរបស់វៀតណាម ដោយមានការរួមចំណែកសំខាន់ៗជាច្រើនក្នុងបុព្វហេតុអភិវឌ្ឍន៍ និងលើកកំពស់តម្លៃសង្គមរបស់ប្រទេស។ លោកបានវាយតម្លៃថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកអគ្គលេខាបក្ស ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងទីម័រឡេស្តេមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជាពិសេសលើវិស័យវិនិយោគ។ ក្រៅពីនេះ ទីម័រឡេស្តេក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីវៀតណាមក្នុងដំណើរការខិតខំចូលជាសមាជិកអាស៊ានផងដែរ។

បកប្រែដោយ Duy Hoan