នៅទីនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំសំខាន់របស់លោកអគ្គលេខាបក្ស និងបានទទួលស្គាល់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្សវៀតណាមបានបន្តដំណើរនៃការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ និងក្លាយជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិកា Antonio Guterres បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល ប្រជាជនវៀតណាមនិងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ផងដែរ។

leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សរសេសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបថត៖ Pham Huan/VOV-Washington

នាថ្ងៃដដែល ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Dennis Francis បានជួបជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងបានចែករំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត និងចំពោះក្រុមប្រឹក្សាអង្គការសហប្រជាជាតិទាំងមូល និងប្រជាជនវៀតណាម។ លោកប្រធានមហាសន្និបាតបានចែករំលែកនូវការបាត់បង់ដ៏ធំធេងរបស់ប្រជាជនវៀតណាមចំពោះមរណភាពរបស់ថ្នាក់ដឹកនាំមួយរូបដែលបានលះបង់ដោយស្មោះអស់ពីចិត្តចំពោះប្រទេសជាតិ។

leftcenterrightdel
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ លោក Dennis Francis និងឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV-Washington

កាលពីម្សិលមិញផងដែរ លោកឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានបេសកកម្មអចិន្ត្រៃយ៍ឡាវ និងឯកអគ្គរដ្ឋទូត Fu Cong ប្រធានបេសកកម្មអចិន្ត្រៃយ៍ចិនប្រចាំអង្គការសហប្រជាជាតិបានទៅគោរពវិញ្ញាណក្ខ័ន្ធ និងសរសេរសៀវភៅកាន់ទុក្ខលោកអគ្គលេខាបក្ស Nguyen Phu Trong នៅទីស្នាក់ការបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិផងដែរ៕

តាម vovworld.vn