បច្ចុប្បន្ននេះ កងទ័ពទាំងមូលមានមូលដ្ឋានទិន្នន័យជិត ៣០០ ដែលត្រូវបានកសាងឡើង ដើម្បីគ្រប់គ្រងព័ត៌មានក្នុងគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការ។ ក្នុងចំណោមនោះ មានមូលដ្ឋានទិន្នន័យចំនួន ១៧ ដែលទាក់ទងនឹងការគ្រប់គ្រងព័ត៌មានយោធិន មានមូលដ្ឋានទិន្នន័យចំនួន ៥ ទាក់ទងនឹងឯកសារដោះស្រាយនីតិវិធីរដ្ឋបាល មានមូលដ្ឋានទិន្នន័យចំនួន ២៨ ទាក់ទងនឹងការគ្រប់គ្រងព័ត៌មានអំពីអាវុធ ឧបករណ៍ និងសម្ភារៈ មានមូលដ្ឋានទិន្នន័យចំនួន ២០ ទាក់ទងនឹងការគ្រប់គ្រងព័ត៌មានអំពីដីការពារជាតិ និងសណ្ឋានដីយោធា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងកិច្ចប្រជុំ

នៅក្នុងជំនួប បញ្ជាការដ្ឋានលេខ៨៦ និងស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេស បានវាយតម្លៃខ្ពស់ចំពោះការកសាងមូលដ្ឋានទិន្នន័យរបស់ស្ថាប័ន និងអង្គភាពនានា។ លើសពីនេះ បញ្ជាការដ្ឋានលេខ៨៦ ក៏បានលើកឡើងបញ្ហាមួយចំនួនទាក់ទងនឹងគុណភាពទិន្នន័យ និងការរក្សាទុកទិន្នន័យផងដែរ។ ប្រតិភូទាំងឡាយបានចាត់ទុកថា បច្ចុប្បន្នមានមូលដ្ឋានទិន្នន័យជាច្រើន ប៉ុន្តែទិន្នន័យដើមមិនត្រូវបានកំណត់អត្តសញ្ញាណដើម ដែលនាំឱ្យមូលដ្ឋានទិន្នន័យទាំងនេះមិនអាចតភ្ជាប់ និងចែករំលែកព័ត៌មានជាមួយប្រព័ន្ធផ្សេងទៀត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានបញ្ជាក់ថា៖ ក្នុងក្រសួងការពារប្រទេស ទិន្នន័យដើមគឺជាទិន្នន័យដែល​ជា​មូលដ្ឋានសម្រាប់ស្ថាប័ន និងអង្គភាពនានាក្នុងការកសាងមូលដ្ឋានទិន្នន័យវិស័យ។ ទិន្នន័យដើមមានអត្ថន័យសម្រេចកំណត់ក្នុងការតភ្ជាប់ និងការចែករំលែកទិន្នន័យរវាងប្រព័ន្ធព័ត៌មាន ដោយហេតុនេះការកសាងរូបភាពរួម ដើម្បីបម្រើដល់ការគ្រប់គ្រង ការដឹកនាំ និងការប្រតិបត្តិរបស់ប្រមុខក្រសួងការពារប្រទេស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ព្រមទាំងការកសាងប្រព័ន្ធស្វ័យប្រវត្តិកម្មបញ្ជា។ នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យបញ្ជាការដ្ឋានលេខ៨៦ និងស្ថាប័នមានសមត្ថកិច្ច ពង្រឹងការគ្រប់គ្រងមូលដ្ឋានទិន្នន័យដើម និងធានាសុវត្ថិភាពព័ត៌មាន។ ស្ថាប័ន និងអង្គភាពទាំងឡាយ ត្រូវបង្កើតដំណោះស្រាយ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពព័ត៌មានសម្រាប់ប្រព័ន្ធរៀងៗខ្លួនឲ្យសមស្រប៕

បកប្រែដោយ Huyen Trang