leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋ

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់ថវិកាឧបត្ថម្ភខេត្ត Quang Tri សាងសង់ផ្ទះតបស្នងសងគុណចំនួន ២០ ខ្នង និងប្រគល់អំណោយជូនអ្នកទទួលរបបពីរដ្ឋ គ្រួសារដែលមានស្ថានភាពលំបាកនៅខេត្ត Quang Tri ជូនអំណោយដល់បញ្ជាការដ្ឋានយោធា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Tri។

តាងនាមថ្នាក់ដឹកនាំខេត្ត Quang Tri លោក Le Quang Tung លេខាគណៈកម្មាធិការបក្សខេត្ត Quang Tri បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសនិយាយរួម និងលោកនាយឧត្តមសេនីយ៍ Phan Van Giang និយាយដោយឡែកផ្ដល់ដល់ខេត្ត Quang Tri ហើយសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក៏ដូចជារដ្ឋមន្ត្រីផ្ទាល់សម្រាប់ការអភិវឌ្ឍខេត្ត Quang Tri។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីនៅផ្លូវជាតិលេខ៩

សូមរំលឹកថា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារទទួលរបបពីរដ្ឋចំនួនពីរ។ ក្នុងឱកាសនេះ លោកបានទៅសួរសុខទុក្ខ និងសម្ដែងនូវបំណងចង់ក្រុមគ្រួសារទាំងពីរបន្តពង្រីកប្រពៃណីរបស់ស្រុកកំណើត និងគោរពគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ បន្តចូលរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។

នារសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីនៅផ្លូវជាតិលេខ៩៕

បកប្រែដោយ Thanh Cong