ទទួលអំណោយពីយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Son Tra សិស្ស Phan Trong Nguyen ថ្នាក់ទី ៦ អនុវិទ្យាល័យ Pham Ngoc Thach (ស្រុក Son Tra ទីក្រុង Da Nang) បានចែករំលែកថា៖ "ខ្ញុំសន្យានឹងខិតខំប្រឹងប្រែងសិក្សាឲ្យបានល្អ ក្លាយជាកូនល្អ ដើម្បីកុំឲ្យយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនខកបំណងជាដាច់ខាត"។

leftcenterrightdel
តំណាងប៉ុស្តិ៍ការពារព្រំដែន Son Tra និងសម្ព័ន្ធយុវជនខ័ណ្ឌ Son Tra (ទីក្រុង Da Nang) ជូនអំណោយដល់សិស្សក្នុងកម្មវិធី “ជំរុញសិស្សទៅសាលា” និងទម្រង់ "ទទួលជាកូនធម៌នៅប៉ុស្តិ៍ការពារព្រំដែន"

សិស្ស Phan Trong Nguyen មានស្ថានភាពលំបាក ឪពុករបស់ក្មួយបានលាចាកលោកនៅពេលក្មួយមានអាយុត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ។ ក្មួយត្រូវបានយុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Son Tra ជួយឧបត្ថម្ភ និងទទួលជាកូនធម៌តាំងពីចូលរៀនថ្នាក់ទី១។ សិស្ស Phan Trong Nguyen គឺជាករណីមួយក្នុងចំណោមករណីជាច្រើនដែលត្រូវបានប៉ុស្តិ៍ការពារព្រំដែនទទួលជាកូនធម៌។

លោកវរសេនីយ៍ឯកបំរុង Tran Doan Toan ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Son Tra បានមានប្រសាសន៍ថា៖ “ក្នុងអំឡុងពេលអនុវត្តកម្មវិធី “ជំរុញសិស្សទៅសាលារៀន” និងទម្រង់ "ទទួលជាកូនធម៌នៅប៉ុស្តិ៍ការពារព្រំដែន" អង្គភាពទទួលបានការគាំទ្រពីកម្មាភិបាលនិងយុទ្ធជន ជាពិសេសការគាំទ្រ និងជំនួយពីថ្នាក់ដឹកនាំ មេបញ្ជាការនិងអង្គភាពនានា។ រហូតមកដល់ពេលនេះ ពីការរួមចំណែកស្ម័គ្រចិត្តរបស់កម្មាភិបាល និងយុទ្ធជននៃអង្គភាពនានា  និងការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនទីក្រុង និងអង្គភាពផ្សេងៗទៀត ប៉ុស្តិ៍ការពារព្រំដែន Son Tra បានជួយឧបត្ថម្ភសិស្សចំនួន ៥ នាក់ តាមកម្មវិធី “ជំរុញសិស្សទៅសាលារៀន” ហើយសិស្សចំនួន ៣  នាក់ តាមទម្រង់ “ទទួលជាកូនធម៌នៅប៉ុស្តិ៍ការពារព្រំដែន” សម្រាប់សិស្សម្នាក់ ៥០០,០០០ ដុង។ លើសពីនេះ អង្គភាពក៏បានកៀរគរអង្គការ និងបុគ្គលនានាចូលរួមផ្តល់អំណោយដល់សិស្សនៅដើមឆ្នាំសិក្សាថ្មីជារៀងរាល់ឆ្នាំ” ទៀត​ផង​៕

បកប្រែដោយ Thanh Cong