យោងតាមលោក Le Hoai Trung ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដែលមានសារៈសំខាន់ពិសេស រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសវៀតណាមរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក្នុងតំណែងថ្មីរបស់លោក ព្រមទាំងជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសវៀតណាម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រមុខរដ្ឋនៃប្រទេសមួយ ចាប់តាំងពីវៀតណាមបានរៀបចំមហាសន្និបាតលើកទី ១៣ ប្រកបដោយជោគជ័យ។

លោក Le Hoai Trung បានលើកឡើងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាពីស្ថានភាពនៃប្រទេសរៀងៗ ខ្លួនតំបន់ និងអន្តរជាតិនៅពេលដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី បន្ទាប់ពីមហាសន្និបាតរបស់បក្សរៀងៗ ខ្លួន ចែករំលែកព័ត៌មានជាមួយគ្នាស្តីពីទិសដៅអភិវឌ្ឍន៍ គោលនយោបាយការបរទេស ដែលមានចែងនៅក្នុងមហាសន្និបាតរបស់បក្សនៃប្រទេសរៀងៗ ខ្លួន ព្រមទាំងវាយតំលៃចំពោះដំណើរការសហប្រតិបត្តិការរវាងភាគីទាំងពីរ។ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ដែលជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបាន និងចាំបាច់ត្រូវបន្តថែរក្សាការពារ ដែលជាទំនាក់ទំនងស្មោះត្រង់ និងជាពិសេសកម្រមាននៅលើពិភពលោក។ ហេតុនេះហើយការជំរុញទំនាក់ទំនងពិសេស វៀតណាម-ឡាវ ឡើងកំរិតកម្ពស់ថ្មីមួយ គឺជាការជំរុញគ្រឹះដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ ឈានចូលវិស័យថ្មី ៗ និងបំពេញតម្រូវការរបស់ប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។

leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ បានបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមប្រកបដោយជោគជ័យ (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនេះដែរ លោក Thongsavanh Phomvihane បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះសម្រេចបានជោគជ័យដ៏ធំធេង ស្របតាមគោលដៅដែលបានកំណត់ ជាព្រឹត្តិការណ៍ថ្មីដើម្បីបន្តរឹតបន្តឹង និងជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពី រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ-វៀតណាម។ ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញពីប្រពៃណីល្អ និងភាពរស់រវើកនៃទំនាក់ទំនងឡាវ-វៀតណាម ក្នុងដំណាក់កាលថ្មី។

ដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ និងជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ឡាវ-វៀតណាម ឱ្យកាន់តែមានប្រសិទ្ធិភាព និងជាក់ស្តែង ឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ  លោក Thongsavanh Phomvihane បានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងជំនួយគ្នាទៅវិញទៅមករវាងស្ថាប័ននានានៅក្នុងប្រព័ន្ធនយោបាយ និងអង្គការមហាជនគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ក្នុងទិសដៅធ្វើមជ្ឈការ និងឯកភាពពីមជ្ឈិម ធានាប្រសិទ្ធភាព និងការអនុវត្តជាក់ស្តែង; ព្រមទាំងរៀបចំផែនការសកម្មភាព ដើម្បីធ្វើឲ្យជាក់ស្តែងនូវសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងសហប្រតិបត្តិការនៃភាគីទាំងពីរ; សម្របសម្រួលអនុវត្តដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានកំណត់។

លោក Thongsavanh Phomvihane បានអះអាងថា បក្សនិងរដ្ឋឡាវតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ទំនាក់ទំនងឡាវ - វៀតណាម; បន្តជំរុញទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡាវ-វៀតណាម ឱ្យកាន់តែស៊ីជម្រៅ ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យសក្តិសមនឹងសមិទ្ធិផលក្នុងទំនាក់ទំនងនយោបាយ ការពារជាតិ និងសន្តិសុខតាមសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang