យើងស្វាគមន៍និទាឃរដូវនៅក្នុងស្ថានភាពថ្មី។ ជំងឺរាតត្បាត Covid-19 បានបណ្ដាលឲ្យមានបញ្ហាប្រឈមជាច្រើនដែលតម្រូវឲ្យប្រជាជាតិទាំងមូលសាមគ្គី រួបរួមគ្នាដើម្បីឆ្លងកាត់ឧបសគ្គនេះ។ យើងត្រូវខិតខំបន្ថែមទៀតនិងចាត់វិធានការថ្មីដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍសេដ្ឋកិច្ចធានាជីវភាពរស់នៅរបស់ប្រជាជនផង។

leftcenterrightdel
រូបថតឧទាហរណ៍ 

ឆ្នាំ ២០២០ គឺជាឆ្នាំដែលពោរពេញទៅដោយក្តីបារម្ភនិងបញ្ហាប្រឈម។ ជំងឺរាតត្បាត Covid-19  មិនត្រឹមតែបណ្តាលឱ្យមនុស្សស្លាប់ជាង ២,៤ លាននាក់ប៉ុណ្ណោះទេ ថែមទាំងបំផ្លិចបំផ្លាញសេដ្ឋកិច្ចទៀតផងដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ៤% ។ មិនត្រឹមតែទទួលរងនូវផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេ ក្នុងឆ្នាំកន្លងមក វៀតណាមក៏ទទួលរងនូវគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រជាច្រើននៅតំបន់ភាគកណ្តាលវៀតណាមដោយបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើន និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរទៀតផង។

ប៉ុន្តែបញ្ហាប្រឈមទាំងឡាយបានជួយឲ្យប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិយល់កាន់តែច្បាស់ពីសមត្ថភាពនិងសក្តានុពលរបស់ប្រទេសវៀតណាមចំពោះគ្រោះមហន្តរាយធម្មជាតិ ទោះបីប្រទេសវៀតណាមប្រឈម្រមុខនឹងការរីករាលដាល Covid-19 ក៏ដោយក៏នៅតែការពារល្អសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ តំបន់ភាគកណ្តាលវៀតណាមបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ ប៉ុន្តែវៀតណាមបានជំនះផលវិបាកយ៉ាងឆាប់រហ័ស និងធានាបានស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន។ សេដ្ឋកិច្ចពិភពលោកស្ថិតក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែរក្សាកំណើន ២,៩១% ដែលក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជួរមុខនៅលើពិភពលោកនៅឆ្នាំ ២០២០ ។

ស្ថិតក្នុងស្ថានភាពលំបាកនោះ វៀតណាមយល់ដឹងកាន់តែច្បាស់ពីឧត្តមភាពនិងលក្ខណៈល្អប្រពៃនៃរបបសង្គមនិយម។ យើងមិនទុកឲ្យនរណាម្នាក់ឲ្យធ្លាក់ទៅក្រោយទេ។ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងគោលនយោបាយនិងច្បាប់របស់​វៀតណាម ក៏ដូចជានៅក្នុងសកម្មភាពជាក់ស្តែងដែរ។ លទ្ធផលនិងសកម្មភាពមនុស្សធម៌របស់រដ្ឋក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិនាពេលកន្លងមកបានជួយឱ្យមុខមាត់ប្រទេសជាតិនិងប្រជាជនវៀតណាមកាន់តែល្អប្រសើរនិងទាក់ទាញចំណាប់អារម្មណ៍ពីមិត្តភក្តិអន្តរជាតិ។

ជាក់ស្តែងក្រឡេកមើលប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមក ប្រទេសយើងមិនដែលមានទឹកដីពោរពេញទៅដោយសមត្ថភាពនិងកិត្យានុភាពដូចសព្វថ្ងៃនេះឡើយ។  សមិទ្ធិផលនេះ កិត្យានុភាពនេះ បានមកពីការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល ជាពិសេសការដឹកនាំយ៉ាងឈ្លាសវៃរបស់បក្សក្នុងរយៈពេល ៩១ ឆ្នាំកន្លងមកនេះ។

មហាសន្និបាតលើកទី ១៣ របស់បក្សទទួលបានជោគជ័យ។ ជោគជ័យដ៏ធំធេងរបស់មហាសន្និបាត បានមកពីការដាក់ចេញគោលនយោបាយនិងសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រដោយមានចក្ខុវិស័យរយៈពេលវែង ក៏ដូចជាការរៀបចំសមាសភាពថ្នាក់ដឹកនាំមានលក្ខណៈសម្បតិ្ដគ្រប់គ្រាន់។ នេះគឺជាមូលដ្ឋានសម្រាប់វៀតណាមកាន់តែរីកចម្រើននាពេលខាងមុខដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលកំរិតខ្ពស់នៅឆ្នាំ ២០៤៥  ។

យើងត្រូវតែធ្វើឱ្យបានល្អនូវដំណោះស្រាយដែលបានដាក់ចេញ។ ជាពិសេសត្រូវបន្តខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់របៀបរបប ជំរុញឌីជីថលសម្រាប់ការអភិវឌ្ឍប្រទេស។ យើងក៏ត្រូវលើកកម្ពស់សក្ដានុពលរបស់ប្រជាជនវៀតណាមឱ្យកាន់តែប្រសើរឡើង ពីព្រោះប្រទេសមួយដែលចង់អភិវឌ្ឍត្រូវតែមានការផ្សាភ្ជាប់បញ្ញានិងគុណសម្បត្ដិល្អប្រសើរឡើងរបស់មនុស្ស។ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព យើងត្រូវយកចិត្តទុកដាក់ចំពោះការការពារបរិស្ថាននិងខឿនវប្បធម៌វៀតណាម ជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ហើយចាត់ទុកនេះជាដំណេះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ដើម្បីរក្សាទំនុកចិត្តរបស់ប្រជាជន។

មិនត្រឹមតែក្នុងអំឡុងពេលសង្គ្រាម តួនាទីជាសសរស្តម្ភជាតិរបស់កងទ័ពក្នុងសម័យសន្តិភាពត្រូវបានគេទទួលស្គាល់កាន់តែច្បាស់ថែមទៀត។ ក្នុងអំឡុងពេលមួយឆ្នាំកន្លងមក ក្រៅពីការបំពេញល្អនូវភារកិច្ចហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី កងទ័ពនៅតែដើរជួរមុខជានិច្ចក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 និងគ្រោះមហន្តរាយធម្មជាតិ។

កម្មាភិបាលនិងយុទ្ធជនជាច្រើនបានឃ្លាតឆ្ងាយពីក្រុមគ្រួសារអស់រយៈពេលជាច្រើនខែមកហើយ បានធ្វើការអស់ពីកម្លាំងកាយចិត្ដ លទ្ធផលទាំងនេះបង្ហាញយ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសក្នុងគ្រាគ្រោះថ្នាក់បំផុត បក្សរដ្ឋនិងប្រជាជនអាចជឿជាក់ទាំងស្រុងលើតួនាទីជាសសរស្តម្ភនិងជឿទុកចិត្តរបស់កងទ័ព។

មុនបង្អស់ យើងនៅតែមានបញ្ហាប្រឈមជាច្រើន។ ប៉ុន្តែលទ្ធផលល្អនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងកម្លាំងប្រាជ្ញា ឆន្ទៈ និងសាមគ្គីភាព យើងជឿជាក់ថានឹងជំនះរាល់ឧបសគ្គទាំងឡាយដើម្បីសម្រេចឲ្យបាននូវគោលដៅ និងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ប្រទេសជាតិកាន់តែអភិវឌ្ឍន៍នាពេលខាងមុខ៕

បកប្រែដោយ Pham Diep