ថ្លែងនៅក្នុងពិធី លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏ធំធេងដែលប្រទេសឡាវសម្រេចបាន ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ គឺអាស្រ័យការដឹកនាំប្រកបដោយភាពច្នៃប្រឌិត ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ៗនៃបក្ស និងរដ្ឋឡាវ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដ៏មានតម្លៃពីមិត្តភក្តិអន្តរជាតិ ជាពិសេសជំនួយដ៏ស្មោះស្ម័គ្រ និងមានប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ក្នុងនាមបក្ស រដ្ឋ និងប្រជាជនឡាវ លោកស្រី Khamphao Ernthavanh បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃដល់បុព្វហេតុបដិវត្តន៍របស់ប្រជាជនឡាវ ទាំងក្នុងការតស៊ូរំដោះជាតិនាអតីតកាល និងក្នុងការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។

leftcenterrightdel
ប្រតិភូដែលចូលរួមក្នុងពិធី ថតរូបជាមួយគ្នា

ក្នុងឱកាសនេះ លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានអបអសារទរខួបលើកទី ៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសឡាវ។ លោកស្រី Nguyen Thi Thanh បានសង្កត់ធ្ងន់ថា សមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសឡាវក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ គឺជាសេចក្តីរីករាយ និងមោទនភាពរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងវៀតណាម-ឡាវ គឺជាទំនាក់ទំនងមិត្តភាពពិសេស និងជិតស្និទ្ធ។ យោងតាមលោកស្រី Nguyen Thi Thanh ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ វៀតណាម និងឡាវ បានកសាងប្រពៃណី សាមគ្គីភាពដ៏មានតម្លៃ និងការជឿទុកចិត្តខាងនយោបាយយ៉ាងជ្រាលជ្រៅ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរ បន្តលើកកម្ពស់កម្រិតនៃការតភ្ជាប់ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ រួមគ្នាអភិវឌ្ឍ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ហើយទាញយកសក្តានុពលថ្មីក្នុងបរិបទថ្មី។ លោកស្រី Nguyen Thi Thanh បានថ្លែងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងកិច្ចសហការជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ ដើម្បីការពារ រក្សា និងពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ដើម្បីវិបុលភាព និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh