លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នូវែលសេឡង់គឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាមនៅក្នុងតំបន់។ ប្រទេសទាំងពីររក្សាការជឿទុកចិត្តខាងនយោបាយខ្ពស់ គោលដៅដូចគ្នាក្នុងកិច្សហប្រតិបត្តិការប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមក និងមានចក្ខុវិស័យស្រដៀងគ្នាលើបញ្ហាយុទ្ធសាស្ត្រជាច្រើន។

leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ទទួលជួបលោក Winston Peters រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ (រូបថត៖ baochinhphu.vn)

លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; លើកកម្ពស់ប្រៀបខ្លាំង និងការបំពេញបន្ថែមនៃខឿនសេដ្ឋកិច្ចទាំងពីរ និងបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលភាគីទាំងពីរជាសមាជិក; ជំរុញយ៉ាងខ្លាំងនូវគំរូសហប្រតិបត្តិការថ្មីៗលើវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ និងការឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន; ពង្រឹងសសរស្តម្ភសហប្រតិបត្តិការលើការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន៕

បកប្រែដោយ Thanh Cong