ក្នុងកិច្ចពិភាក្សាទាំងឡាយ ថ្នាក់ដឹកនាំនៃប្រទេសនូវែលសេឡង់ និងអូស្ត្រាលី បានផ្ញើការចូលរួមរំលែកទុក្ខចំពោះការខូចខាត និងការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីព្យុះនិងទឹកជំនន់ នៅក្នុងបណ្ដាខេត្តកណ្តាលនៃប្រទេសវៀតណាម។ រដ្ឋាភិបាលនូវែលសេឡង់បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ NZD (១.៧ លានដុល្លារអាមេរិក) ហើយរដ្ឋាភិបាលអូស្ត្រាលីបានប្រកាសឧបត្ថម្ភថវិកា ៣.៨ លានដុល្លារអូស្ត្រាលី (២.៤៦ លានដុល្លារអាមេរិក) ដើម្បីជួយវៀតណាមជំនះផលវិបាកនៃព្យុះ និងទឹកជំនន់។

leftcenterrightdel
លោក Tran Hong Ha និងលោកស្រី Sue Lines  ប្រធានព្រឹទ្ធសភាអូស្ត្រាលី (រូបថត៖ vnanet.vn)

លោក Tran Hong Ha បានស្វាគមន៍ចំពោះធុរកិច្ចរបស់ប្រទេសទាំងពីរក្នុងការបង្កើនការតភ្ជាប់ ហើយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់ធុរកិច្ចនូវែលសេឡង់ និងអូស្ត្រាលី ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសគម្រោងប្រកបដោយគុណភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យាទំនើប។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើតរបកគំហើញបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការធ្វើបរវត្តកម្មឌីជីថល ការធ្វើបរវត្តកម្មបៃតង កសិកម្ម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការកសាងកម្មវិធី និងផែនការសកម្មភាព ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ន ក៏ដូចជាបទពិសោធន៍ក្នុងការអភិវឌ្ឍទីផ្សារឥណទានកាបូន៕

បកប្រែដោយ Thanh Cong