ថ្លែងមតិនៅពិធីនេះ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្សិក ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងសង្កត់ធ្ងន់លើការរួមវិភាគទានដ៏មានតម្លៃរបស់លោកសាស្រ្តាចារ្យ Salmon ចំពោះកិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្សិក។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា គ្រឿងឥស្សរិយយសមិត្តភាពដែលរដ្ឋវៀតណាមប្រគល់ជូនគឺជាការទទួលស្គាល់សម្រាប់ការរួមចំណែករបស់លោកសាស្ត្រាចារ្យក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Van Thao ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋវៀតណាម ជូនគ្រួសារលោកសាស្ត្រាចារ្យ Jean Salmon

ក្នុងនាមក្រុមគ្រួសារ លោកស្រី Denise Mathy Salmon ភរិយា និងលោក Yvain Salmon កូនប្រុសរបស់លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនាដែលថ្នាក់ដឹកនាំវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅបែលហ្ស៊ិក ជូនដល់លោកសាស្ត្រាចារ្យ ហើយបញ្ជាក់ថា ពិធីប្រគល់គ្រឿងឥស្សរិយយសនេះជាកិត្តិយសដ៏ថ្លៃថ្លាសម្រាប់គ្រួសារ។

លោកសាស្ត្រាចារ្យ Jean Salmon គឺជាអ្នកវិទ្យាសាស្ត្រផ្នែកច្បាប់អន្តរជាតិឆ្នើម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងការបង្រៀនច្បាប់អន្តរជាតិ។ លោកបានចូលរួមក្នុងគម្រោងជាច្រើន ស្ដីពីកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្ដល់យោបល់ផ្នែកច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម៕

បកប្រែដោយ Thanh Cong