leftcenterrightdel
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

ភាគីទាំងពីរសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ នៃទំនាក់ទំនងការទូត វៀតណាម-ប៉េរូ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ ឡើងកម្រិតកម្ពស់ថ្មីមួយ។ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងយន្តការដែលភាគីទាំងពីរជាសមាជិក; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី និងគាំទ្របេក្ខភាពរបស់គ្នាទៅវិញទៅមកសម្រាប់ទីភ្នាក់ងារសំខាន់ៗរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ។ ភាគីទាំងពីរបានចែករំលែកទស្សនៈរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ច លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានមកជួបសម្តែងការគួរសមជាមួយលោក Eduardo Salhuana ប្រធានរដ្ឋសភាប៉េរូផងដែរ៕

បកប្រែដោយ Huyen Trang