នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការសមស្របនឹងប្រពៃណី និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-សហព័ន្ធរុស្ស៊ី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការរៀបចំសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៥។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man និងលោក Vyacheslav Victorovich Volodin ប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី

រដ្ឋសភាវៀតណាម និង Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី បានឯកភាពសម្របសម្រួល ត្រួតពិនិត្យ ជំរុញ និងបង្កើតលក្ខខណ្ឌផ្លូវច្បាប់អំណោយផលសម្រាប់ស្ថាប័នប្រតិបត្តិនៃប្រទេសទាំងពីរ សម្របសម្រួល និងអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ស្តីពីសហគមន៍អាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យភាគីទាំងពីរព្រមព្រៀងនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា នាពេលឆាប់ៗ ដើម្បីទាក់ទាញពលករវៀតណាមទៅធ្វើការនៅសហព័ន្ធរុស្ស៊ី និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការធ្វើដំណើរ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរសភា គឺជាសសរស្តម្ភដ៏សំខាន់បំផុត ដែលត្រូវបានពង្រឹង និងពង្រីកយ៉ាងល្អប្រសើរ។ ភាគីទាំងពីរបានពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រយ៉ាងសកម្មគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់ Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី ព្រមទាំងវាយតំលៃខ្ពស់ចំពោះតួនាទីផ្ទាល់ខ្លួនរបស់លោក Volodin ក្នុងឋានៈជាប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា សកម្មភាពសហប្រតិបត្តិការរវាងស្ថាប័ន និងគណៈកម្មាធិការនៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព និងសមាជិកសភានៃប្រទេសទាំងពីរ; ពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ ធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពសភានៃប្រទេសនីមួយៗ; ពង្រឹងការសម្របសម្រួលក្នុងការត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា ចូលរួមចំណែកក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នារសៀលថ្ងៃទី៩ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភានៃរដ្ឋសភាវៀតណាម - Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី។ លោកប្រធានរដ្ឋសភា Tran Thanh Man និងលោក Vyacheslav Victorovich Volodin ប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី បានជាសហអធិបតីនៃកិច្ចប្រជុំ។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោក Volodin បានបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាម និងសហព័ន្ធរុស្ស៊ីមានទំនាក់ទំនងល្អជាមួយប្រពៃណីប្រវត្តិសាស្ត្រដ៏យូរលង់។ កិច្ចប្រជុំលើកនេះមានគោលបំណងពិភាក្សាអំពីដំណោះស្រាយដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ។ លោក Volodin សង្ឃឹមថា នាពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងទិសដៅ និងប្រធានបទថ្មីៗ បង្កើតទំនាក់ទំនងប្រកបដោយភាពស្វាហាប់បន្ថែមទៀត។

លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ រដ្ឋសភាទាំងពីរ រដ្ឋាភិបាលទាំងពីរ និងអង្គការនយោបាយសង្គមនៃប្រទេសទាំងពីរ ជាពិសេសការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោកប្រធានរដ្ឋសភា Tran Thanh Man បានសង្កត់ធ្ងន់ថា សម័យប្រជុំនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សា និងវាយតម្លៃស្ថានភាពកិច្ចសហប្រតិបត្តិការ ព្រមទាំងកំណត់ពីការលំបាក និងឧបសគ្គក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយ គាំទ្រ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃឯកសារកិច្ចសហប្រតិបត្តិការ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang