ពិធីបុណ្យ ManiFiesta (សាមគ្គីភាព) ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយគណបក្សពលករបែលហ្ស៊ិក (PTB) បានក្លាយជាជំនួបប្រជុំដ៏សំខាន់មួយសម្រាប់ពលករ និងវណ្ណៈពលករនៅទូទាំងប្រទេសបែលហ្សិក។ ប្រារព្ធឡើងនៅថ្ងៃទី ៧ ខែកញ្ញា និងថ្ងៃទី៨ ខែកញ្ញា នៅទីក្រុងឆ្នេរសមុទ្រ Ostend ពិធីបុណ្យឆ្នាំនេះបានស្វាគមន៍ភ្ញៀវទេសចរជាង ១៥,០០០ នាក់ រួម​ទាំង​សកម្មភាពចម្រុះ និងសម្បូរបែប។

leftcenterrightdel
ភ្ញៀវទេសចរចាប់អារម្មណ៍សៀវភៅរបស់លោក Nguyen Phu Trong អតីតអគ្គលេខាបក្សដែលសរសេរអំពីសង្គមនិយម (រូបថត៖ vnanet.vn)

ក្នុងចំណោមស្តង់អន្តរជាតិនៅពិធីបុណ្យនោះ ស្តង់របស់ស្ថានទូតវៀតណាម ទទួលបានការចាប់អារម្មណ៍ជាពិសេសពីមិត្តអន្តរជាតិ។ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្ស៊ិក បានឲ្យដឹងថា វៀតណាមផ្សព្វផ្សាយជូនសាធារណៈបែលហ្ស៊ិក និងមិត្តអន្តរជាតិអំពីលោកប្រធានហូជីមិញតាមរយៈឯកសារប្រវត្តិសាស្ត្រអំពីជីវិតបដិវត្តន៍របស់លោក។ ទន្ទឹមនឹងនោះ វៀតណាមក៏បាននាំយកមកសៀវភៅរបស់អតីតអគ្គលេខាបក្ស Nguyen Phu Trong ដែលបានបកប្រែជាភាសាបារាំង អង់គ្លេស និងហូឡង់ ដោយផ្តោតលើបញ្ហាទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមនៅវៀតណាម។

នៅស្តង់សៀវភៅ “ទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅសង្គមនិយមវៀតណាម” របស់អតីតអគ្គលេខាបក្ស Nguyen Phu Trong បានទាក់ទាញចំណាប់អារម្មណ៍ពីមិត្តអន្តរជាតិ។ មនុស្សជាច្រើនបានមកស្តង់ដើម្បីស្វែងយល់អំពីសៀវភៅនេះ ហើយចង់បានសៀវភៅនេះផងដែរ៕

បកប្រែដោយ Duy Hoan