ការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើងដោយសមាគមផ្លាស់ប្តូរវប្បធម៌កូរ៉េខាងត្បូង-វៀតណាម (KOVECA) សហការជាមួយក្រុមហ៊ុនផ្សព្វផ្សាយ AJU News អង្គការផ្លាស់ប្តូរវប្បធម៌ Bichaena និងគ្រឹះស្ថានបោះពុម្ព Roundabout។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសដើម្បីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាម  និងផ្លាស់ប្តូរជាមួយមិត្ដអ្នកអានកូរ៉េខាងត្បូងអំពីសៀវភៅនេះ។

ថ្លែងក្នុងកម្មវិធីនេះ លោក Kwak Young Gil ប្រធានសម្ព័ន្ធក្រុមហ៊ុន AJU News បានកត់សម្គាល់ថា សៀវភៅសរសេរអំពីលោកអគ្គលេខាបក្ស Nguyen Phu Trong មានការរីកសាយភាយយ៉ាងខ្លាំង។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ vnanet.vn)

បន្ទាប់ពីអានសៀវភៅស្តីពីជីវប្រវត្តិរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong រួច លោក Kwak Young Gil បញ្ជាក់ ថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាវីរបុរសជាតិ ជាមេដឹកនាំទៀងត្រង់ សុភាពរាបសា​ និងត្រូវបានប្រជាជនវៀតណាមគោរពរាប់អាន។ ជាមួយនឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកូរ៉េខាងត្បូងនិងវៀតណាម សៀវភៅនេះពិតជាផលិតផលបោះពុម្ភគួរអាន និងជាឯកសារយោងដ៏មានតម្លៃ។

នៅក្នុងជំនួបនេះ លោក Cha Heung Bong អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េខាងត្បូង ក៏បានសរសើរសៀវភៅអំពី “លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម” ផងដែរ។ លោកបានចែករំលែកថា៖ “ខ្ញុំបានរៀនសូត្រច្រើនពីសៀវភៅនេះ។ ខ្ញុំគិតថា លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមនុស្សដែលមានតួនាទីយ៉ាងធំក្នុងសង្គមវៀតណាមទំនើប”។

លោក Cha Heung Bong បានសន្និដ្ឋានថា៖ “ខ្លឹមសារដែលអ្នកនិពន្ធ Cho Chul-hyun សរសេរក្នុងសៀវភៅសុទ្ធតែជាព្រឹត្តិការណ៍ និងបញ្ហាគួរឲ្យចាប់អារម្មណ៍ និងមានអត្ថន័យ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សៀវភៅនេះនឹងមានប្រយោជន៍ច្រើនសម្រាប់អ្នកស្រាវជ្រាវចង់ស្វែងយល់ និងស្រាវជ្រាវអំពីប្រវត្ដិសាស្ដ្រទំនើបរបស់វៀតណាម”។

ក្នុងឱកាសនេះដែរ អ្នកនិពន្ធ Cho Chul Hyun បានថ្លែងអំណរគុណដល់មិត្ដអ្នកអានកូរ៉េខាងត្បូង និងវៀតណាមបានចាប់អារម្មណ៍លើសៀវភៅនេះ។ លោកចែករំលែកថា នឹងបំពេញបន្ថែមលើខ្លឹមសារសម្រាប់សៀវភៅនេះ៕

បកប្រែដោយ Pham Diep