leftcenterrightdel
 រូបថតឧទាហរណ៍៖ AFP/TTXVN

អំពីការអភិវឌ្ឍ និងសមិទ្ធផលនៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងក្រូអាស៊ីក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក លោករដ្ឋមន្ត្រី Gordan Grlic Radman បានវាយតម្លៃថា ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកត់សម្គាល់តាមរយៈការផ្លាស់ប្តូរ និងការប្តេជ្ញាចិត្តខ្ពស់ះអំពីសេដ្ឋកិច្ច វប្បធម៌ និងការទូត។ ទាក់ទិននឹងអាទិភាពរបស់ក្រូអាស៊ីចំពោះទំនាក់ទំនងជាមួយវៀតណាមក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ លោករដ្ឋមន្ត្រី Gordan Grlic Radman បានឲ្យដឹងថា ក្រូអាស៊ីមានបំណងបង្កើននិងធ្វើពិពិធកម្មទំនាក់ទំនងជាមួយវៀតណាមលើវិស័យសំខាន់ៗ។

លោករដ្ឋមន្ត្រី Gordan Grlic Radman បានសង្កត់ធ្ងន់ថា ក្រូអាស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើបញ្ហាសកលលោក គ្រប់ទីកន្លែងដែលប្រទេសទាំងពីរមានផលប្រយោជន៍រួម។ ក្រូអាស៊ីមានបំណងចង់ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលជាមួយវៀតណាមក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

តាម vovworld.vn