leftcenterrightdel
បំពាក់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Anh Son បានអះអាងថា លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹង និងមិត្តភាពរវាងប្រជាជនទាំងពីរ និងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

ថ្លែងអំណរគុណ VUFO ដែលបានការគាំទ្រ និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងស៊ុយអែតកាន់តែរីកចម្រើនយ៉ាងជ្រាលជ្រៅ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានបញ្ជាក់ថា មិនថាលោកស្រីកាន់តួនាទីអ្វីនោះទេ លោកស្រីនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan