នារសៀលថ្ងៃទី ២៨ មិថុនា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាមបានទទួលជួបលោក Miguel Angel Rodriguez Melo ឯកអគ្គរដ្ឋទូតកូឡុំប៊ី និងលោក Eligio Alberto Salas  ឯកអគ្គរដ្ឋទូតប៉ាណាម៉ា  អញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលា។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោកឯកអគ្គរដ្ឋទូតកូឡុំប៊ី Miguel Angel Rodriguez Melo

អញ្ជើញទទួលជួបលោកឯកអគ្គរដ្ឋទូតកូឡុំប៊ី Miguel Angel Rodriguez Melo លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កូឡុំប៊ីនៅក្នុងតំបន់អាមេរិកឡាទីន ហើយថា វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះដំណើរការសន្តិភាពនៅកូឡុំប៊ី។ ដោយវាយតម្លៃថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងធនាគារ ការដឹកជញ្ជូន និងសំណង់នោះ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើអាជីវកម្ម និងការវិនិយោគ ដើម្បីពង្រឹងការតភ្ជាប់រវាងសហគមន៍ធុរកិច្ច ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារនាពេលខាងមុខ។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោកឯកអគ្គរដ្ឋទូតប៉ាណាម៉ា Eligio Alberto Salas

ក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតប៉ាណាម៉ា Eligio Alberto Salas លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់វៀតណាមក្នុងការអភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យនយោបាយ ការទូត និងសេដ្ឋកិច្ច ពាណិជ្ជកម្ម នាវាចរណ៍ ធនាគារ ហិរញ្ញវត្ថុ ការទូតប្រជាជន។ លោកប្រធានរដ្ឋបានស្នើឲ្យ ភាគីទាំងពីររក្សានូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ សម្របសម្រួលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី២ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ និងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ប៉ាណាម៉ា នៅវៀតណាម ក៏ដូចជាការលើកកម្ពស់យន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្មី។ ក្រៅពីវិស័យសហប្រតិបត្តិការជាប្រពៃណី លោកប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន៕

បកប្រែដោយ Thanh Cong