ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងកិច្ចពិភាក្សាការងារមួយចំនួន និងរួមជាមួយ លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិរបស់ WEF អញ្ជើញជាអធិបតីភាពនៃកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ WEF  និងអញ្ជើញជាអធិបតីនៃកិច្ចពិភាក្សាជាមួយសហគ្រាសនវានុវត្តន៍របស់ WEF ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចេញដំណើរត្រឡប់ទៅកាន់មាតុប្រទេសវិញ (រូបថត៖ vnanet.vn)

នៅ WEF Dalian 2024 លោក Pham Minh Chinh បានរួមចំណែកពិភាក្សាលើបញ្ហាសកល ទន្ទឹមនឹងនោះ ចែករំលែកអំពីការជោគជ័យរបស់វៀតណាមក្រោយរយៈ ពេល ៤០ឆ្នាំ នៃការផ្លាស់ថ្មី ហើយនិងបំផុសគំនិតអំពីការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍របស់វៀតណាម រួមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិរួបរួមគ្នា និងអភិវឌ្ឍជាមួយគ្នា ជាពិសេសក្នុងវិស័យនវានុវត្តន៍ ឆ្ពោះទៅរក "ជើងមេឃកំណើនថ្មី"។

អំពីសកម្មភាពទ្វេភាគីជាមួយចិន លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយ លោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន; លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Wang Huning ប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។

នៅក្នុងជំនួបពិភាក្សាទាំងឡាយ លោក Pham Minh Chinh និងថ្នាក់ដឹកនាំចិនបានក្រឡេកមើលការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងចិនចាប់តាំងពីដំណើរបំពេញទស្សនកិច្ចទៅវិញទៅមកជាលក្ខណៈប្រវត្តិសាស្ត្ររបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅខែតុលា ឆ្នាំ២០២២ និងលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋចិន នៅខែធ្នូ ឆ្នាំ២០២៣ បានឯកភាពជាឯកច្ឆ័ន្ទវាយតម្លៃថាទំនាក់ទំនងវៀតណាម-ចិន មិនដែលស៊ីជម្រៅ ទូលំទូលាយ និងជាក់ស្តែង ដូចសព្វថ្ងៃនេះឡើយ។

leftcenterrightdel
ពិធីជូន​ដំណើរ​លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀ​តណាម នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង (រូប​ថត៖ vnanet.vn)

ទន្ទឹមនឹងការពិនិត្យឡើងវិញនូវដំណើរការ និងលទ្ធផលនៃការអនុវត្តនោះ ភាគីទាំងពីរបានឯកភាពរួមគ្នាដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ ឱ្យយល់ជ្រួតជ្រាប និងអនុវត្តឱ្យបានល្អនូវកិច្ចព្រមព្រៀង និងទស្សនៈរួមរបស់អគ្គលេខាបក្សទាំងពីរ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងនិរន្តរភាព។

ទន្ទឹមនឹងនោះ លោក Pham Minh Chinh និងលោក  Zhang Guo Qing ឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួម និងថ្លែងនៅកិច្ចប្រជុំ “កិច្ចសហប្រតិបត្តិការវៀតណាម - ចិន ស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រលើវិស័យយដឹកជញ្ជូន និងតួនាទីរបស់សហគ្រាសវៀតណាម - ចិន”។

លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនជួរមុខគេរបស់ចិនក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ លោកនាយករដ្ឋមន្ត្រីចង់ឲ្យសហគ្រាសចិនសហការ និងចូលរួមអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅវៀតណាម ដូចជាផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងអន្តរតំបន់ និងផ្លូវរថភ្លើងក្នុងទីក្រុង រួមទាំងផ្ទេរបទពិសោធន៍គ្រប់គ្រង បច្ចេកវិទ្យាទំនើប ការបណ្ដុះបណ្ដាលធនធានមនុស្ស ទាក់ទាញការវិនិយោគសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម។

ដំណើរទស្សនកិច្ចការងាររបស់ លោក Pham Minh Chinh បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេស ស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី ១៣ និងសេចក្តីណែនាំលេខ ២៥ របស់គណៈលេខាមជ្ឈិមបក្ស​ស្តីពីការជំរុញ និងលើកកំពស់ការទូតពហុភាគីដល់ឆ្នាំ ២០៣០ រួមចំណែកធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន កសារសហគមន៍ចែករំលែកអនាគតរបស់វៀតណាម - ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ និងទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាម និង WEF៕

បកប្រែដោយ Duy Hoan