ពិធីនេះក្រោមប្រធានបទ «ពីគោលការណ៍ ៥ នៃការរួមរស់ដោយសន្តិវិធី ដល់ការកសាងសហគមន៍ដែលចែករំលែកអនាគតមនុស្សជាតិ»។ អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រតិភូ និងភ្ញៀវកិត្តិយសជាង ១០០ នាក់ រួមទាំងអតីតប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមេដឹកនាំជាន់ខ្ពស់នៃប្រទេសជាង ២០ រួមជាមួយអ្នកជំនាញមិត្តភាព អ្នកប្រាជ្ញ។

leftcenterrightdel
លោក Nong Duc Manh អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

នៅក្នុងពិធីនោះ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានបញ្ជាក់ពីអត្ថន័យ និងតម្លៃនៃ "គោលការណ៍ ៥ នៃការរួមរស់ដោយសន្តិភាព"។ ទាំងនេះគឺជាទស្សនៈ និងគោលការណ៍ធំនៅក្នុងទំនាក់ទំនងអន្តរជាតិសម័យទំនើប ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយត្រូវបានវាយតម្លៃខ្ពស់ និងទទួលស្គាល់យ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ ស្របតាមគោលនយោបាយការបរទេសរបស់ប្រទេសភាគច្រើន។

leftcenterrightdel
លោក Nong Duc Manh អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ថ្លែងក្នុង​ពិធី

លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងបរិបទពិភពលោក និងតំបន់កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ជាងពេលណាៗទាំងអស់ ប្រទេសទាំងឡាយត្រូវបន្តលើកកម្ពស់អត្ថន័យនៃស្មាតី "គោលការណ៍ ៥ នៃការរួមរស់ដោយសន្តិភាព" ហើយទន្ទឹមនឹងនោះត្រូវខិតខំអនុវត្ត៖ ការគោរពតាមគោលការណ៍សមភាពនៃអធិបតេយ្យភាព; ដាក់មូលដ្ឋានរឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមក; ការសម្រេចបាននូវចក្ខុវិស័យនៃសន្តិភាពនិងសន្តិសុខ; ការប្រមូលផ្តុំកម្លាំងដើម្បីកសាងភាពរុងរឿងជាមួយគ្នា; ការលើកកម្ពស់និយមន័យនៃសមភាព និងយុត្តិធម៌ និងបង្ហាញពីស្មារតីបើកចំហ និងសមហរណកម្ម។

បកប្រែដោយ Duy Hoan