អត្ថបទបញ្ជាក់ថា ការបង្កើតនៃបក្សកុម្មុយនិស្តវៀតណាម គឺជារបត់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រជាជាតិវៀតណាម លទ្ធផលនៃការរួមបញ្ចូលគ្នានៃលទ្ធិម៉ាក្ស-លេនីន ជាមួយនឹងចលនាកម្មករ និងចលនាស្នេហាជាតិ។

ក្រោយពីកើតមក បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមតស៊ូដើម្បីឯករាជ្យជាតិ រំដោះភាគខាងត្បូង និងឯកភាពប្រទេស; ពុះពារផលវិបាកនៃសង្រ្គាម; អនុវត្តបុព្វហេតុផ្លាស់ថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ; អនុវត្តកិច្ចការផ្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្ម កសាង និងអភិវឌ្ឍប្រទេស។

leftcenterrightdel
រូបថតអេក្រង់នៃអត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ vnanet.vn)

កាសែត Resumen Latinoamericano បានដកស្រង់អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបញ្ជាក់ថា ក្នុងដំណើរការដឹកនាំបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិវៀតណាម ក្នុងរយៈពេល៩៤ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានប្រមូលផ្ដុំ និងទាញយកមេរៀនដ៏មានតម្លៃជាច្រើន បង្កើតប្រពៃណីដ៏រុងរឿង។ នោះជាប្រពៃណីស្មោះត្រង់ជាដាច់ខាតចំពោះផលប្រយោជន៍ជាតិ និងវណ្ណៈ ភាពរឹងមាំចំពោះគោលដៅ និងឧត្តមគតិនៃឯករាជ្យជាតិដែលផ្សារភ្ជាប់ជាមួយនឹងសង្គមនិយម ដោយឈរលើមូលដ្ឋាននៃលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍លោកប្រធានហូជីមិញ។ នោះជាប្រពៃណីនៃការថែរក្សាឯករាជ្យភាព និងស្វ័យភាពក្នុងមាគ៌ា; ប្រកាន់ខ្ជាប់ អនុវត្ត និងអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីនប្រកបដោយភាពច្នៃប្រឌិតដោយឈរលើបទពិសោធន៍អន្តរជាតិ ដើម្បីកំណត់មាគ៌ាត្រឹមត្រូវ និងរៀបចំការអនុវត្តភារកិច្ចបដិវត្តន៍ប្រកបដោយប្រសិទ្ធភាព។

យោងតាមកាសែត Resumen Latinoamericano លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់លើប្រពៃណីជិតស្និទ្ធរវាងបក្ស និងប្រជាជន ដែលជានិច្ចកាលកំណត់ការបម្រើប្រជាជនជាហេតុផលនៃជីវិត និងជាគោលដៅដែលត្រូវខិតខំ។

ការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន ហើយការទទួលការគាំទ្រ និងការជឿជាក់ជាដាច់ខាតពីប្រជាជន គឺជាកត្តាសំខាន់ជាពិសេសសម្រាប់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំ និងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដ៏អស្ចារ្យនៃបដិវត្តន៍។ ប្រជាជនគឺជាគោលដៅ និងកម្លាំងចលករនៃបុព្វហេតុបដិវត្តន៍របស់វៀតណាម៕

បកប្រែដោយ Huyen Trang