ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែមេសា នៅទីក្រុងហាណូយ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា UPR គឺជាយន្តការមួយក្នុងចំណោមយន្តការដ៏សំខាន់បំផុតនៃការពិនិត្យសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។ យន្តការនេះជំរុញឱ្យប្រទេសនានាអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនអំពីសិទ្ធិមនុស្ស ដោយឈរលើគោលការណ៍នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សមភាព សត្យានុម័ត និងតម្លាភាព។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយន្តការ UPR ហើយកសាងរបាយការណ៍ជាតិយ៉ាងម៉ត់ចត់ ក៏ដូចជាអនុវត្តអនុសាសន៍ដែលបានយល់ព្រមនៅវដ្តទាំងអស់។ របាយការណ៍របស់វៀតណាមបានផ្តល់បច្ចុប្បន្នភាពនូវស្ថានភាព ជាមួយនឹងភស្តុតាង ព័ត៌មាន និងទិន្នន័យជាក់លាក់ ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសក្នុងការកែលម្អប្រព័ន្ធច្បាប់អំពីសិទ្ធិមនុស្ស ការអនុវត្តកាតព្វកិច្ចតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលវៀតណាមចូលជាសមាជិក ក៏ដូចជាសមិទ្ធិផលរបស់វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយនិរន្តរភាព ការធានាសុខុមាលភាពសង្គម ដោយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះផងដែរ”។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស  (កណ្ដាល) ថ្លែងក្នុងសន្និសីទកាសែតប្រកាសរបាយការណ៍ជាតិក្រោមយន្តការ UPR វដ្តទី ៤ នារសៀលថ្ងៃទី ១៥ មេសា

លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet បានអះអាងថា នាពេលកន្លងមក វៀតណាមបានពិនិត្យយ៉ាងទូលំទូលាយលើការអនុវត្តអនុសាសន៍ដែលបានយល់ព្រមក្នុងរបាយការណ៍ UPR វដ្ដទី ៣។ គិតត្រឹមខែមករាឆ្នាំ ២០២៤ ក្នុងចំណោមអនុសាសន៍ទាំង ២៤១ ដែលបានយល់ព្រមក្នុងវដ្តទី ៣ វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍ចំនួន ២០៩ ដែលស្មើនឹង ៨៦.៧%។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់វៀតណាមស្របពេលពិភពលោកស្ថិតក្នុងភាពចលាចលនិងបញ្ហាប្រឈមជាច្រើនដូចជា ជំងឺរាតត្បាត COVID-១៩ ការប្រែប្រួលអាកាសធាតុ ការរិចរិលបរិស្ថាន សន្តិសុខស្បៀង និងជម្លោះប្រដាប់អាវុធ។ល។

លោកអនុរដ្ឋមន្ត្រីការបរទេស Do Hung Viet ក៏បានសង្កត់ធ្ងន់ផងដែរថា របាយការណ៍ជាតិ UPR វដ្ដទី ៤ របស់វៀតណាម ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងទូលំទូលាយ ដោយមានការចូលរួមយ៉ាងពេញលេញពីភាគីពាក់ព័ន្ធក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ ការដាក់ជូននិងការចូលរួមរបស់វៀតណាមក្នុងកិច្ចសន្ទនានៃរបាយការណ៍ជាតិ UPR វដ្តទី ៤ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សគឺកាន់តែមានអត្ថន័យក្នុងបរិបទដែលវៀតណាមកំពុងទទួលតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៥៕

បកប្រែដោយ Huyen Trang