ថ្នាក់ដឹកនាំគណបក្ស FLN បានផ្ញើសារសួរសុខទុក្ខដល់លោក Nguyen Phu Trong អគ្គលេខាបក្ស និងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។ ថ្នាក់ដឹកនាំគណបក្ស FLN បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ របស់វៀតណាមក្នុងការកសាងបក្ស អភិវឌ្ឍន៍ប្រទេស ការលើកកំពស់តួនាទីនិងកិត្យានុភាពអន្តរជាតិ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong។ ភាគីអាល់ហ្សេរីបានអបអរសាទរចំពោះប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu និងខួបលើកទី ១៣៤ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនាខែឧសភាខាងមុខ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ល្អប្រពៃ និងយូរអង្វែងរវាងគណបក្ស FLN និងបក្សកុម្មុយនិស្តវៀតណាម ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៥៥។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ (រូបថត៖ vnanet.vn)

លោក Le Hoai Trung បានពាំនាំនូវការសួរសុខទុក្ខពីលោក Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាមជូនចំពោះលោក Abdelkrim Benmbarek អគ្គលេខាបក្ស ថ្នាក់ដឹកនាំគណបក្ស FLN និងរដ្ឋអាល់ហ្សេរី។ លោក Le Hoai Trung ក៏បានជូនដំណឹងអំពីមាគ៌ាគោលនយោបាយ និងសមិទ្ធផលរបស់វៀតណាមក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងលទ្ធផលសំខាន់ៗនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងបក្ស និងការធ្វើឲ្យប្រព័ន្ធនយោបាយប្រសើរឡើងនៅក្នុងពាក់កណ្តាលអាណត្តិ។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើនការផ្លាស់ប្តូរ និងជំនួបគ្រប់លំដាប់ថ្នាក់ ចែករំលែកបទពិសោធន៍លើវិស័យផ្សេងៗ ចូលរួមចំណែកក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ បង្កើនការទូតប្រជាជននិងសហការនៅវេទិកាអន្តរជាតិ។ ភាគីទាំងពីរក៏បានឯកភាពថា​ នឹងពិភាក្សាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ រួមចំណែកបង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ​៕

បកប្រែដោយ Thuy Anh