ក្នុងរយៈពេលបំពេញបេសកកម្មនៅវៀតណាម លោក Abdelhamid Boubazine បានរួមចំណែកជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល់ហ្សេរីលើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច វប្បធម៌ អប់រំ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...

leftcenterrightdel
លោក Phan Anh Son ប្រគល់មេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនលោក Abdelhamid Boubazine

លោក Abdelhamid Boubazine បានសហការជាមួយ VUFO សមាគមមិត្តភាពវៀតណាម-អាល់ហ្សេរី រៀបចំពិធីរំលឹកខួបលើកទី ៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល់ហ្សេរី (ថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៦២/ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២) ពិព័រណ៍រូបថតស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ល។ លោកឯកអគ្គរដ្ឋទូតជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត Batna (អាល់ហ្សេរី) និងខេត្ត Dien Bien ដែលជាការកត់សម្គាល់ជំហានអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងការទូតរវាងប្រជាជននៃខេត្តទាំងពីរនិយាយដោយឡែក និងតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម។

ដោយសម្តែងនូវកិត្តិយសដែលបានទទួលមេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិ” លោក Abdelhamid Boubazine បានចែករំលែកនូវមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងអនុស្សាវរីយ៍ដ៏ស្អាតក្នុងរយៈពេលជាងពីរឆ្នាំនៃការបំពេញបេសកកម្មនៅវៀតណាម ព្រមទាំង លោកបានអះអាងថា ទោះបីស្ថិតក្នុងឋានៈណាក៏ដោយ លោកនឹងខិតខំជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល់ហ្សេរីបន្ថែមទៀត៕

បកប្រែដោយ Thuy Anh