លោក Ramoneda បានសង្កត់ធ្ងន់ថា ជ័យជំនះនៃយុទ្ធនាការហូជីមិញរបស់ប្រជាជាតិវៀតណាម គឺជាសក្ខីភាពបង្ហាញពីឆន្ទៈតស៊ូ អង់អាច និងកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិវៀតណាម។ ការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម គឺជាកត្តាសម្រេចរាល់ជ័យជំនះរបស់ប្រជាជាតិវៀតណាមក្នុងកិច្ចការការពារឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ប្រទេសជាតិ។

leftcenterrightdel
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ ប្រជាជនរាប់លាននាក់នៅទីក្រុង Sai Gon - Gia Dinh បានប្រមូលផ្តុំគ្នាអបអរសាទរជ័យជំនះ (រូបថត៖ vnanet.vn)

លោក Ramoneda បានមានប្រសាសន៍ថា នៅលើមូលដ្ឋាននៃជ័យជំនះឆ្នាំ ១៩៧៥ ប្រជាជនវៀតណាមបានកសាងប្រទេសជាតិកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ឋានៈលើឆាកអន្តរជាតិត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។ នៅកម្រិតអន្តរជាតិ តួនាទី និងឋានៈរបស់វៀតណាមក៏កាន់តែត្រូវបានបញ្ជាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមបានរួមចំណែកប្រកបដោយប្រសិទ្ធភាព ហើយទទួលតំណែងស្នូលប្រកបដោយជោគជ័យជាច្រើនក្នុងអង្គការវេទិកានានា ជាពិសេសគឺអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមបានម្ចាស់ការដាក់ចេញគំនិតផ្តួចផ្តើមជាច្រើននៅក្នុងអង្គការ និងវេទិកាអន្តរជាតិសំខាន់ៗ ហើយក្លាយទៅជាតំណភ្ជាប់ដ៏សំខាន់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Huyen Trang