leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Retno Marsudi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី 

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វេភាគី​មាន​ការ​រីកចម្រើនយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ លោកស្រី Retno Marsudi បានអះអាងថា ធុរកិច្ចឥណ្ឌូនេស៊ីចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការពង្រីកការវិនិយោគនៅវៀតណាម។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សម្របសម្រួលទប់ស្កាត់និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងឧក្រិដ្ឋកម្មតាមអុីនធឺណិត ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ និងការជួញដូរមនុស្ស បន្តជំរុញការតភ្ជាប់វិស័យ​អាកាសចរណ៍ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នេសាទ ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត និងមីយ៉ាន់ម៉ា ហើយបានប្តេជ្ញាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី ព្រមទាំងបានឯកភាពសម្របសម្រួលរក្សាសាមគ្គីភាព និងគោលការណ៍ដែលបានឯកភាពរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២  បន្តជម្រុញអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បន្តជំរុញយ៉ាងសកម្ម និងឆាប់ឈានដល់ការសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង និងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS 1982៕

បកប្រែដោយ Duy Hoan