leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang

កាលពីថ្ងៃទី ១៤ មេសា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការបាញ់មីស៊ីលចូលដែនដីអ៊ីស្រាអែល អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ វៀតណាមព្រួយបារម្ភយ៉ាង ជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅតំបន់មជ្ឈិម បូព៌ា ជាពិសេសសកម្មភាពប្រើប្រាស់កម្លាំងហឹង្សា ដែលរំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្កការខូចខាតដល់ប្រជាពលរដ្ឋ។ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធ អនុវត្តន៍ការអត់ធ្មត់ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី គោរពយ៉ាងម៉ឺងម៉ាត់ តាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ហើយបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងហឹង្សាដែលបណ្ដាលឲ្យភាពតានតឹងកើនឡើង ដើម្បីសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក៕

តាម vovworld.vn