លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan មានសេចក្តីសោមនស្សរីករាយដោយឃើញថា ក្នុងអាណត្តិការងាររបស់ឯកអគ្គរដ្ឋទូត ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាល់ហ្សេរីមានការអភិវឌ្ឍជាវិជ្ជមានលើគ្រប់វិស័យ។ យន្តការសហប្រតិបត្តិការទ្វេភាគីក៏ដូចជា ការពិគ្រោះយោបល់នយោបាយលើកទី៣; សម័យប្រជុំលើកទី១២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលត្រូវបានប្រារព្ធឡើងបន្ទាប់ពីត្រូវផ្អាកក្នុងរយៈពេលវែង បង្កើតឱកាសសម្រាប់ត្រួតពិនិត្យ និងផ្លាស់ប្តូរវិធានការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ច មានការរីកចម្រើនយ៉ាងច្បាស់លាស់ និងឈានមុខគេ។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-អាល់ហ្សេរី នឹងកើនឡើងគួរឲ្យចាប់អារម្មណ៍បើធៀបនឹងឆ្នាំ២០២២។ កិច្ចសហប្រតិបត្តិការវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន និងប្រជាជន រួមចំណែកពង្រឹងមូលដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំសម្រាប់ទំនាក់ទំនងវៀត​ណាម-អាល់ហ្សេរី។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាល់ហ្សេរីមកជម្រាបលា (រូបថត៖ vnanet.vn)

ឯកអគ្គរដ្ឋទូតអាល់ហ្សេរី Abdelhamid Boubazine មានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក រួមទាំងកិច្ចសហប្រតិបត្ដិការនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើនក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល និងបរិស្ថាន។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ទៅបីជាក្នុងឋានៈណាក៏ដោយក៏តែងតែជាស្ពានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

* នាព្រឹកថ្ងៃដដែល លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានទទួលជួបលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម អញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។

អបអរសាទរចំពោះឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិការងារដោយជោគជ័យ លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនា និងការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងវៀតណាម និងជប៉ុន។

leftcenterrightdel
លោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan ទទួលជួបលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម ( រូបថត៖ TTXVN)

លោកស្រីប្រធានរដ្ឋស្តីទីវៀតណាម មានសេចក្តីសោមនស្សរីករាយដោយឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ហើយជាសសរស្តម្ភសំខាន់របស់ប្រទេសទាំងពីរ ជាមួយនឹងឱកាសនិងវិស័យថ្មីៗ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ជប៉ុនរក្សាជាដៃគូសេដ្ឋកិច្ចមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចឈានមុខគេរបស់​វៀតណាមក្នុងនាមជាប្រទេសផ្តល់ ODA លេខ ១ , ដៃគូការងារលេខ ២ , ដៃគូទេសចរណ៍លេខ ៣  និងជាដៃគូពាណិជ្ជកម្មលេខ ៤ របស់វៀតណាម។ ប្រទេសទាំងពីរកំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ ធាតុសឺម៉ីកុងឌុចទ័រ បច្ចេកវិទ្យាព័ត៌មាន...

នាពេលខាងមុខ លោកស្រីប្រធានរដ្ឋស្តីទី សង្ឃឹមថា ជាមួយនឹងបទពិសោធន៍ ការយល់ដឹង និងមនោសញ្ចេតនាចំពោះ​វៀត​ណាម ទោះបីជាក្នុងឋានៈណាក៏ដោយក៏ឯកអគ្គរដ្ឋទូតនឹងបន្តលើកកំពស់តួនាទីនិងបទពិសោធន៍របស់ខ្លួន រួមចំណែកដល់ទំនាក់ទំនងវៀតណាម - ជប៉ុនលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ការវិនិយោគ ទាក់ទាញអង្គភាពអាជីវកម្មមកបណ្តាក់ទុនលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ ធាតុសឺម៉ីកុងឌុចទ័រ  បច្ចេកវិទ្យាព័ត៌មាន ...; ជំរុញកិច្ចសហប្រតិបត្តិការការងារ ការបណ្តុះបណ្តាលធនធានមនុស្ស ការជួបប្រាស្រ័យប្រជាជន និងប្រជាជន មូលដ្ឋាន ការអភិវឌ្ឍន៍ទេសចរណ៍...

លោកឯកអគ្គរដ្ឋទូត បានអះអាងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងជប៉ុននៅតែមានសក្ដានុពលជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ហើយកំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បច្ចេកវិទ្យាខ្ពស់ និងធាតុសឺម៉ីកុងឌុចទ័រជាដើម។ លោកឯកអគ្គរដ្ឋទូត Yamada Takio បានឲ្យដឹងថា៖ រដ្ឋាភិបាលជប៉ុនយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះនវានុវត្ដន៍ នេះក៏ជាវិស័យដែលវៀតណាមកំពុងផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍន៍។

លោកឯកអគ្គរដ្ឋទូត Yamada Takio បានអះអាងថា ទោះបីជាក្នុងឋានៈណាក៏ដោយក៏លោកនឹងខិតខំប្រឹងប្រែងនិងគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាព​ជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong