លោក Le Minh Khai បានវាយតំលៃខ្ពស់ចំពោះការដែលលោក និងសហការីបានផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នមួយចំនួនរបស់វៀតណាមនៅពេលកន្លងមកនេះ។ លោកឧបនាយករដ្ឋមន្រី្តជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែបើកទូលាយយ៉ាងជាក់ស្ដែង និងប្រសិទ្ធភាព ស្របតាមផលប្រយោជន៍របស់វៀតណាម និងវិទ្យាស្ថាន TBI។

leftcenterrightdel
លោក Le Minh Khai ទទួលជួបលោក Tony Blair (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម នៅឆ្នាំ២០២៣ និងត្រីមាសទី១ ឆ្នាំ២០២៤ ហើយបញ្ជាក់ថា ដើម្បីទទួលបានលទ្ធផលពោលខាងលើ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ខ្លួនវៀតណាម ទទួលបានកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ក្នុងនោះ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីស្ថាប័នផ្តល់យោបល់អំពីគោលនយោបាយ ការតភ្ជាប់ និងទាក់ទាញវិនិយោគជាយុទ្ធសាស្ត្រដូចជា វិទ្យាស្ថាន TBI មានសារៈសំខាន់។

ថ្លែងក្នុងជំនួបនេះ លោក Tony Blair បានសម្តែងនូវមនោសញ្ចេតនាពិសេសចំពោះប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា វិទ្យាស្ថាន TBI នឹងបន្តចែករំលែកបទពិសោធន៍ ស្រាវជ្រាវ និងផ្តល់យោបល់ ដើម្បីវៀតណាមអាចកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុស្របតាមបទដ្ឋានអន្តរជាតិ និងលក្ខណៈជាក់លាក់របស់ប្រទេស ហើយធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Thuy Anh