នៅក្នុងជំនួបនេះ លោក Tran Luu Quang បានអះអាងថា គោលជំហរឥតងាករេរបស់វៀតណាម គឺសាមគ្គី និងគាំទ្រគុយបា និងអំពាវនាវឲ្យបញ្ចប់គោលនយោបាយដាក់ទណ្ឌកម្មជាឯកតោភាគី និងការហ៊ុមព័ទ្ធចំពោះគុយបា។ លោក Miguel Diaz-Canel បានអះអាងថា ទំនាក់ទំនងគុយបា-វៀតណាម ត្រូវបានពង្រឹង និងពង្រីកក្នុងស្មារតីស្មោះត្រង់ ជឿទុកចិត្តគ្នាទៅវិញទៅមក ហើយបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងបរិបទនាបច្ចុប្បន្ន។ លោក Tran Luu Quang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតយន្តការ វិធានការដោះស្រាយការលំបាក និងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគទ្វេភាគី អនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យកសិកម្ម តាមរយៈនោះ ចូលរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា។

leftcenterrightdel
លោក Tran Luu Quang ជួបសវនាការជាមួយលោក Miguel Diaz-Canel (រូបថត៖ dangcongsan.vn)

លោក  Miguel Diaz-Canel បានអះអាងថា បក្ស និងរដ្ឋគុយបាតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅគុយបាលើវិស័យពាណិជ្ជកម្ម ផលិតកម្មទំនិញប្រើប្រាស់ ថាមពលកកើតឡើងវិញ សម្ភារៈសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅមណ្ឌលឧស្សាហកម្ម។

* នាថ្ងៃដដែល លោក Tran Luu Quang បានជួបសវនាការជាមួយលោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា។

នៅក្នុងជំនួបនេះ លោក Tran Luu Quang បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីគុយបាអំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំគុយបា ក៏ដូចជាដំណើរទស្សនកិច្ចការងារនៅធុរកិច្ចនៃប្រទេសទាំងពីរនៅគុយបា។ លោក Manuel Marrero Cruz បានស្នើឲ្យរដ្ឋាភិបាលទាំងពីរបន្តពង្រឹងកិច្ចសហការក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបាន ហើយសង្ឃឹមថា វៀតណាមនឹងបន្តលើកទឹកចិត្តធុរកិច្ចដើម្បីបង្កើនការវិនិយោគ និងធ្វើអាជីវកម្មនៅគុយបា។

*សូមរំលឹកថា នាថ្ងៃទី ១៥ ខែមេសា លោក Tran Luu Quang មានជំនួបពិភាក្សាជាមួយលោក Ricardo Cabrisas ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេសគុយបា និងជួបធ្វើការជាមួយលោក Bruno Rodriguez Parrilla សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេសគុយបា៕

បកប្រែដោយ Thuy Anh